គេនៅចាំបានថា តារាចម្រៀង យក់ ឋិតរដ្ឋា បានរៀបការជាមួយ លោក ឃុំ ប៉ុណ្ណាដែត កាលពីអំឡុងឆ្នាំ ២០០៦។ ក្រោយពីរៀបការជាមួយគ្នារួចមក គិតមកដល់ពេលនេះ ពួកគេ បានទទួលចំណងដៃកូនប្រុស ស្រី ចំនួន ៣ នាក់ហើយ។
ក្រោយរៀបការមកទល់ពេលនេះ លោកឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា មានកូន៣ នាក់ ក្នុងនោះ ស្រី១នាក់ និងប្រុស២នាក់។ មួយរយៈមុន ពួកគេមានបញ្ហាជាមួយអ្នកមានទ្រព្យ ធ្វើឲ្យជីវិតរបស់ពួកគេ ស្ទើរតែធ្លាក់ដល់ចំណុចសូន្យទៅហើយ។ ប៉ុន្តែពេលនេះ រឿងរ៉ាវទាំងនោះ បានដោះស្រាយចប់សព្វគ្រប់អស់ហើយ ហើយពួកគេក៏មានស្នាមញញឹមឡើងវិញផងដែរ។
ក្រោយពីមានស្នាមញញឹមឡើងវិញនោះ, អ្វីដែលមិននឹកស្មានដល់ ស្រាប់តែ អ្នកនាង យក់ ឋិតរដ្ឋា បានប្រកាសប្ដូរឈ្មោះរបស់ខ្លួនចោល ដោយ បានប្រកាសថា «សូមអធ្យាស្រ័យផងពីពុកម៉ែបងប្អូនទាំងអស់ ដែលបានស្គាល់ឈ្មោះនាងខ្ញុំ ហៅក្រៅថា អាស្រស់ ឥលូវ នាងខ្ញុំបានដូរ មកឈ្មោះថា អានីន វិញ ដោយសារតែឈ្មោះ ស្រស់នេះ ធ្វើអោយនាងខ្ញុំឈឺច្រើន ហើយមានរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយ ចឹងសូមដូរមកប្រើឈ្មោះ អានីននេះវិញណាបងប្អូនអ៊ំពូមីង»។
ដោយឡែក ថ្មីៗនេះ ពួកគេ បាននាំគ្នាទៅសាកថ្មឲ្យជីវិតកាន់តែស្រស់បំព្រងថែមទៀត។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក កាលពីថ្ងៃទី១៥ ខែមករា លោក ឃុំ ប៉ុណ្ណាដែត បានពោលពាក្យថា «ចង់មានពេលវេលាបែបនេះអោយច្រើន ព្រមទេពួកម៉ាក Yuk Thetrotha តើអូនពេញចិត្តទេ? សប្បាយចិត្តទេ អារម្មណ៍ល្អទេ?
បន្ថែមលើនេះ នៅថ្ងៃទី១៧ ខែមករា អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងដំណើរកម្សាន្តជាមួយគ្នាកន្លងមក ហើយរៀបរាប់ថា «14/01/23 ក្តីសុខតិចៗផុសអត់ទាន់អស់ហាសហា មិនងាយបានស្វីតតែពីរនាក់យាយតាចឹងទេលោកអើយ រាល់ដងអាឡែងតែជាប់កូនចាបកូនព្រាបច្រើនពេក មកការងារផង ឆ្លៀតបានប្តីនាំមកម្តងសុំផុសអោយអស់រូបម្តងហើយណាកុំថាអោយអូននីនណាបងប្អូន កំពង់សោមដួងចិត្ត»៕