និយាយដល់ឈ្មោះ អ្នកនាង ចោម ច័ន្ទ ប្រិយមិត្តភាគច្រើន ច្បាស់ជានឹកឃើញភ្លាមថា កន្លងមក នាងបានយកតុក្កតា ធ្វើជាប្ដី តែក្រោយមកស្រាប់តែឃើញនាង បានបង្ហាញមុខស្វាមីរបស់ខ្លួនជាជនជាតិអារ៉ាប់ ដ៏សង្ហាមួយរូប ធ្វើឲ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់នោះទេ។
កាលពីប៉ុន្មានខែមុន ក្នុងឆ្នាំចាស់, អ្នកនាង ចោម ច័ន្ទ ទើបតែនាំស្វាមីរបស់ខ្លួនទៅជួបឪពុកម្ដាយ ហើយបង្ហោះរូបថត និងសារបញ្ជាក់ដូច្នេះថា «មកលេងពុកម៉ែរួចរាល់ ក៏បន្តការងារធម្មតាពុកម៉ែគ្រួសារទាំងមូលទទួលស្គាល់កូនប្រសា សរសើរខាងប្រុសម៉ងហេតុតែស្រលាញ់ចូលស្ទឹងតាមបទ»។
ដោយឡែក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣ ចោម ច័ន្ទ បាននាំប្ដីរបស់ខ្លួន ជាមួយ ដេននី ក្វាន់, ល្អហួស ទៅចូលរួមមង្គលការប្អូនជីដូមួយ នៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបង្ហោះរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ព្រាតតែម្ដង។
និយាយពីល្អហួសវិញ កន្លងមក ត្រូវបានគេដឹងគ្រប់គ្នាថា ជាកូនស្រី របស់អ្នកនាង ចោម ច័ន្ទ ហើយនាងខ្លួនឯងក៏ធ្លាប់បានអះអាងបែបនេះដែរ។ តែក្រោយមក អ្នកនាង ដេននី ក្វាន់ បញ្ជាក់ថា ជាកូនរបស់ខ្លួនវិញ។ ទោះយ៉ាងណា មុនទៅចូលរួមមង្គលការខាងលើនោះ ចោម ច័ន្ទ បានបង្ហាញមុខកូនរបស់ខ្លួនដែរហើយ ក្រោយស្ពាយឈ្មោះថា ម្ដាយ ល្អហួស ធ្វើឲ្យគេច្រឡំយូរមកហើយនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតកូនស្រីខ្លួន ចោម ច័ន្ទ បានពោលពាក្យថា «២នាក់ម៉ែកូន»។ បន្ថែមលើនេះ នាង បានបង្ហោះវីដេអូ ជាមួយកូនស្រី ហើយប្រាប់ថា «កូនខ្ញុំពិតជាស្អាតណាស់ សម្រស់មិនចាញ់ម៉ែប៉ុន្មានទេ»។
តាមរយៈនេះ អ្នកគាំទ្រ ចូលទៅខំមិនព្រាតថា «មើលអត់ចង់ដឹងមួយណាម៉ែមួយណាកូន, កូនស្អាតម្ល៉េះ, ដូចកូនភ្លោះចឹងចែ, កូនស្អាតណាស់បងអើយ ស្អាតដូចម៉ាក់អញ្ចឹង។, ម៉ែកូនស្អាតដូចគ្នា.សមតែបងប្អូន.ព្រោះម៉ែនៅក្មេងដូចកូន, កូនក្រមុំស្អាតណាស់ មិនដែលឃើញទាល់តែសោះ, ស្មានតែបងប្អូនស្អាតទាំងម៉ែស្អាតទាំងកូនស្អាតណាស់»។ ទោះយ៉ាងណា មានអ្នកខ្លះលើកឡើងថា នេះជាកូនចិញ្ចឹមរបស់នាងប៉ុណ្ណោះ៕ សូមទស្សនាវីដេអូ ខាងក្រោម ៖