និយាយដល់ឈ្មោះ អ្នកនាង ចោម ច័ន្ទ ប្រិយមិត្តភាគច្រើន ច្បាស់ជានឹកឃើញភ្លាមថា កន្លងមក នាងបានយកតុក្កតា ធ្វើជាប្ដី តែក្រោយមកស្រាប់តែឃើញនាង បានបង្ហាញមុខស្វាមីរបស់ខ្លួនជាជនជាតិអារ៉ាប់ ដ៏សង្ហាមួយរូប ធ្វើឲ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់នោះទេ។
កាលពីប៉ុន្មានខែមុន ក្នុងឆ្នាំចាស់, អ្នកនាង ចោម ច័ន្ទ ទើបតែនាំស្វាមីរបស់ខ្លួនទៅជួបឪពុកម្ដាយ ហើយបង្ហោះរូបថត និងសារបញ្ជាក់ដូច្នេះថា «មកលេងពុកម៉ែរួចរាល់ ក៏បន្តការងារធម្មតាពុកម៉ែគ្រួសារទាំងមូលទទួលស្គាល់កូនប្រសា សរសើរខាងប្រុសម៉ងហេតុតែស្រលាញ់ចូលស្ទឹងតាមបទ»។
ដោយឡែក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣ ចោម ច័ន្ទ បាននាំប្ដីរបស់ខ្លួន ជាមួយ ដេននី ក្វាន់, ល្អហួស ទៅចូលរួមមង្គលការប្អូនជីដូមួយ នៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបង្ហោះរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ព្រាតតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ ចោម ច័ន្ទ បានពោលពាក្យថា «មកញុំាការបងប្អូននៅខេត្តលក្ខណៈគ្រួសារ និយាយថារាំទ្បើងហុយដីបែកផ្សែង ខ្ញុំចូលចិត្តមកញុំាការនៅខេត្តពីព្រោះស្រួលផឹក»។
បន្ថែមលើនេះ ចោម ច័ន្ទ បានបង្ហោះវីដេអូ ពេលកំពុងរាំ ភ្ជាប់ជាមួយCaptionថា «ជុំគ្នាល្អណាស់ថ្ងៃនេះសុទ្ធតែ Idol រាំសារ៉ាវ៉ាន់» ធ្វើឲ្យអ្នកគាំទ្រចូលខំមិនព្រាតថា «ចេះរាំទៀតរាំត្រូវតើ កំលោះ, កំលោះសង្ហានៅឌូបៃមករាំបទសារ៉ាវាន់នៅក្នុងភូមិស្រុកខ្មែរ, ចូលស្ទឹងតាមបត់មែន, សរសើរគាត់អត់ចេះអៀន, មើលពូម៉េតរាំសារាវ៉ាន់ហ៎»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖