និយាយដល់កុមារីម្នាក់ មានឈ្មោះពិតថា សុខ គីមហ័ង ហៅល្អ ហួស ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា រូបនាង ត្រូវជាកូនអ្នកនាងចោម ច័ន្ទ និងត្រូវជាក្មួយស្រីរបស់នាង ដេននី ក្វាន់ ផងដែរ។ តែក្រោយមក ដេននី ក្វាន់ បានបញ្ជាក់ថា ជាកូនបង្កើតរបស់នាងទៅវិញ។
កន្លងមកកុមារីស្ថិតក្នុងអាយុ១៤ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រួសារបង្ហាញគោលបំណងចង់ឱ្យនាងចូលរួមតំណាងកម្ពុជាក្នុងកម្មវិធី Miss universe នាពេលអនាគតផងដែរ ខណៈពេលនេះ នាងកាន់តែធំពេញវ័យនោះ។ ទោះយ៉ាងណានេះជារឿងអនាគតប៉ុណ្ណោះ។
ងាកមកមើលបច្ចុប្បន្ន ល្អ ហួស ត្រូវបានមហាជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ខណៈពេលមុខមាត់របស់នាង ត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ាយ៉ា តួឯកថៃទៀតផង។
ដោយឡែក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣ ដេននី ក្វាន់ បាននាំល្អហួសទៅ ទៅចូលរួមមង្គលការប្អូនជីដូមួយ នៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបង្ហោះរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ព្រាតតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ ដេននី ក្វាន់ ពោលពាក្យយ៉ាងខ្លីថា «មកញាំការប្អូនប្រុសជីដូនមួយនៅខេត្ត សប្បាយណាស់»។ ដោយឃើញបែបនេះ អ្នកគាំទ្រ នាំគ្នាខំមិនព្រាតថា «ya yaខ្ពស់ហើយស្អាតណាស់បង, យ៉ាយ៉ាខ្ពស់ដល់ហើយ ចេ, ក្មួយល្អហួស ទាល់តែថតចឹងបានដឹងថាខ្ពស់ណាស់ឥលូវ, តែប៉ុណ្ណឹងផ្អើលភូមិ, ផ្អើលភូមិហើយសុទ្ធតែស្រីស្អាត»៕