នឹក​ខ្លាំង​ពេក​ ក្មេង​ប្រុស​ម្នាក់​នេះ​ ជិះ​កង់ ​ជិត​១០០​គីឡូម៉ែត្រ​ ប្រើ​ពេល​៦​ម៉ោង ​ទៅ​ជួប​ម្ដាយ ដល់​សួរនាំ​ ទើប​ដឹង​ថា…

ក្មេងប្រុស ជាសិស្សសាលា អាយុ១៣ឆ្នាំម្នាក់ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែត ខេត្តបាត់ដំបង បានបាត់ខ្លួន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ហើយត្រូវបានទំព័រហ្វេសប៊ុក ​ «សិស្ស វិទ្យាល័យអន្លង់វិល» ធ្វើការបង្ហោះសារ ប្រកាសស្វែងរក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

យោងតាមប្រភពខាងខាងលើនេះ បានបញ្ជាក់ថា ក្មេងប្រុសបាត់ខ្លួននោះ មានឈ្មោះ សាន់ កង អាយុ១៤ ឆ្នាំ រៀនថ្នាក់ទី៤ គ ជាមួយអ្នកគ្រូ កុសល់ ក្នុងសាលាបឋមសិក្សា អន្លង់វិល។​​ កុមាររូបនេះ រស់នៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានស្លៀកពាក់ ជាសិស្សសាលា និងកង់មានបាញ់ថ្នាំពណ៌ស លាយក្រហម ព្រមទំាងមានកាដូបពណ៌ផ្ទៃមេឃ របស់ អង្កការ ហូល។ សាន់ កង បានបាត់ខ្លួន នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ពេលចេញពីផ្ទះទៅសាលារៀន។

ដោយឡែក នៅថ្ងៃទី១៤ ខែមករា, ទំព័រ​ហ្វេសប៊ុក ដដែល បានបញ្ជាក់ជាថ្មីថា «គួរឲ្យ​ភ្ញាក់ផ្អើល​បើ​តាម​ការ​បញ្ជាក់​អ្នកគ្រូ​របស់​ប្អូន​ប្រុស សាន់ កង ដោយ​អារម្មណ៍​នឹក​ម្ដាយ​ បាន​ធ្វើឲ្យ​ប្អូនប្រុស សាន់ កង ជិះ​កង់​ពី​ឃុំអន្លង់វិលទៅដល់សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចម្ងាយ​ដីជិត១០០​គីទ្បូម៉ែត្រ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែមលើនេះ ប្រភពដដែល បានបង្ហោះសារទៀតនៅថ្ងៃទី១៥ ថា «បន្ថែម​ ព័ត៌មាន​ថ្មី សាន់ កង ឮ​ថាគាត់ជិះកង់ផង ជិតគោយន្តគេផង ទើបដល់បន្ទាយមានជ័យ ព័ត៌មាន​បន្ថែមទាល់តែជួបមីងនិងម្ដាយគាត់សិន»។

ដោយឡែក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ប្រភពខាងលើ បានបញ្ជាក់ទៀតថា «តាមការបញ្ជាក់មីងរបស់ សាន់ កង ៖ បាត់ម៉ោង12 ម៉ោង6ល្ងាចដល់បន្ទាយមានជ័យ ដោយជិះកង់ដល់អូរញព្រំប្រទល់បាត់ដំបង-បន្ទាយមានជ័យ រួចជិះគោយន្ដដល់ស្វាយ រួចបន្តជិះកង់រហូតដល់ផ្ទះ!»៕

Related posts