អបអរសាទរ! ​កូន​ស្រី​ពៅ​យំ​តាម ​អត់​ចង់​ទៅ​ផ្ទះ​ម្ដាយ​វិញ​, លោក ឌួង ឆាយ សប្បាយចិត្ត ព្រោះតែ​បាន​ថ្ងៃ​បន្ថែម…(មាន​វីដេអូ)

បើ​ទោះ​លោក ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា លែ.ងលះ​គ្នា ហើយ​សិទ្ធិ​អំណាច​មេបា​ត្រូវ​ធ្លាក់​លើ​អ្នកនាង​ក៏ដោយ ក៏​អ្នកនាង មិន​អាច​កាត់ផ្ដាច់​មនោសញ្ចេតនា​ឪពុក​មិន​ឲ្យ​យក​កូន​ទៅលេង​បាន​នោះ​ដែរ។

ប្រការ​នេះហើយ ទើប​គេ​តែងតែ​ឃើញ​លោក ឌួង ឆាយ យក​កូនៗ​ទាំង​៣​នាក់​របស់​លោក​ពី​អ្នកនាង ដេ​ត ម៉ាលី​ណា ទៅ​ដើរលេង​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ​នោះ ហើយ​នេះ ក៏​ធ្វើឡើង​ស្របទៅតាម​ផ្លូវច្បា..ប់​ផងដែរ​។

បន្ថែមលើនេះ អ្វី ដែលកាន់តែធ្វើឲ្យលោក ឌួង ឆាយ សប្បាយចិត្តថែមទៀតនោះ ពេលនេះ លោក ​ មានសិទ្ធិនាំកូនៗមកលេងបាន១ថ្ងៃបន្ថែមទៀត សរុបរហូតដល់ទៅ៣ថ្ងៃឯណោះ គឺ​ថ្ងៃសុខ សៅរ៍ និង អាទិត្យ។

ជាក់ស្ដែង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ លោកបានបង្ហោះវីដេអូ សកម្មភាព ពកូនស្រីពៅ អមដោយសាររៀបរាប់ថា «កូនស្រីពៅចេះណាស់យំទារតាមប៉ាទៅផ្ទះមិនចង់ចូលផ្ទះម្តាយគេទេ។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានថ្ងៃបន្ថែមជាមួយកូនៗពីថ្ងៃសុក្រដល់ថ្ងៃអាទិត្រ។
ឌួង ឆាយ»។

តាមរយៈនេះ មានការខំមិនពីសំណាក់អ្នកគាំទ្រថា «ខ្លោចចិត្តណាស់បង ប្រុស កូន យំ តាម ព្រោះក្មេង ខ្វះ ភាពក្តៅ, អាណិតកូនៗណាស់លោកឧកញ៉ា, ដូចគ្នានឹងកូនខ្ញុំដែរបង។ពូកែយំតាមតែម្ដង តាមឪពុកជាងម្ដាយ,ធ្វើទៅរួមគ្នាធ្វើដើម្បីកូនៗ, ចូលរួមត្រេកអរផង បងប្រុស»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts