ករណីប្រពន្ធជួលឃាត..ក ក្នុងតម្លៃ១,០០០ដុល្លារ សម្លា…ប់ប្ដីខ្លួនឯង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលនោះ, ប្រពន្ធ និងឃា..ត.ក ត្រូវកម្លាំ.ងនាយកដ្ឋានន.គរបាលព្រ..ហ្មទណ្ឌបង្ក្រា…បបានហើយ ហើយពួកគេ ក៏បានសារភាពអស់ហើយដែរ ជុំវិញករណីដ៏ចាប់អារម្មណ៍មួយនេះ។
តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាពថា ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលឈ្មោះ ធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកស៊ីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លារ។ ក្រោយពីរៀបចំគម្រោងរួច នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០ល្ងាចនាទី ខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅជា មកពួននៅក្នុងផ្ទះរបស់ខ្លួន។
លុះដល់ម៉ោង១២៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខ្លួនបានបើកទ្វារបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅជា ចូលទៅធ្វើសកម្មភាពស,,,ម្លាប់ប្តី ចំណែកខ្លួនចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី ធ្វើសកម្មភាពស,,,ម្លាប់ប្តីរបស់ខ្លួនរួច ឈ្មោះ ធួក រ៉ាវី បានយកស,,ពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរ ពណ៌ក្រហម-ស មានក្រឡាពងជីងចក់ក្រហម-ខ្មៅ។
បន្ទាប់មកឈ្មោះ ធួក រ៉ាវី បានហៅខ្លួនមកជួយលើកស,,ពរបស់ប្តីដាក់ចូលក្នុងរថយន្តម៉ាក Toyota Camary ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 2BP-1150 ដោយដាក់នៅក្នុងផ្នែកកៅអីខាងក្រោយ ពេលដែលលើកស,,ពប្តីដាក់ចូលក្នុងរថយន្តមិនរួច ខ្លួនបានហៅឈ្មោះ ផាន ភ័ក្ត្រា ហៅនីតា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិរាំងឈូក ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលរស់នៅជាមួយដើម្បីមកជួយលើក។ ក្រោយពីលើកដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកស,,ពប្តីរបស់ខ្លួនមកទ,ម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទម្លាក់ស,,ពប្តីរបស់ខ្លួនរួច ខ្លួន និងឈ្មោះ ធួក រ៉ាវី បើកឡានត្រលប់មកផ្ទះវិញ។
ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់តែមិនដឹងទៅណាទេ។ ចំណែកប្រាក់ចំនួន១,០០០ដុល្លារថ្លៃឈ្នួល គឺខ្លួនពុំបានប្រគល់ ឲ្យទៅឈ្មោះ ធួក រ៉ាវី ទេ។
តាមចម្លើយសារភាពរបស់ឈ្មោះ ធួក រ៉ាវី ហៅជា បានឆ្លើយសារភាពថា ឈ្មោះ សាន់ ធីតា ភេទស្រី បានជួលខ្លួនឲ្យសម្លាប់ឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ (ប្តីរបស់ឈ្មោះសាន់ ធីតា) ក្នុងតម្លៃ១,០០០ដុល្លារ ហើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី ឈ្មោះ សាន់ ធីតា ភេទស្រី បានវេរលុយតាម Wing ចូលលេខទូរស័ព្ទរបស់ខ្លួន ០៩៦ ៧៨ ៩៦ ២៨៥ ចំនួន៧ម៉ឺនរៀល ក្រោយពីខ្ញុំដកលុយបានហើយ ខ្ញុំក៏បានជិះម៉ូតូឌុបពីខណ្ឌដង្កោ មកជួបឈ្មោះ សាន់ ធីតា នៅរង្វង់មូលព្រះនរាយណ៍រួចខ្ញុំក៏បានទិញខ្សែភ្លើងតាមផ្លូវចំនួន១០ម៉ែត្រ។
លុះពេលមកដល់រង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឈ្មោះ សាន់ ធីតា ភេទស្រី បានជិះរថយន្តមួយគ្រឿង Toyota Camry ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ 2BP-1150 មកយកខ្ញុំឲ្យទៅពួន នៅក្នុងផ្ទះរបស់គាត់ដើម្បីត្រៀមស,,,ម្លាប់ប្តីរបស់គាត់ ពេលខ្ញុំចូលទៅដល់ក្នុងផ្ទះរបស់ឈ្មោះ សាន់ ធីតា ភេទស្រី ខ្ញុំក៏បានយកជម្រឹងដែក (ដែកឆ័ត្រ) យកមក.តជាមួយនឹងខ្សែភ្លើងទុកសម្រាប់ឆក់ឈ្មោះ ខឹម ផល្លី។
លុះដល់ម៉ោង២៣៖៤៥នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ សាន់ ធីតា បានបើកទ្វាបន្ទប់របស់គាត់ ដើម្បីឲ្យខ្ញុំចូលទៅធ្វើសកម្មភាពសម្លាប់ឈ្មោះ ខឹម ផល្លី (ប្តីរបស់ឈ្មោះ សាន់ ធីតា) ពេលនោះឈ្មោះ សាន់ ធីតា បានយកខ្សែភ្លើងទៅដោតនៅព្រីភ្លើង រួចខ្ញុំក៏បានយកខ្សែភ្លើងទៅឆក់ឈ្មោះ ខឹម ផល្លី ភេទប្រុស ដោយឆក់ក្រោមក្លៀកខាងស្តាំ ភ្លាមនោះខ្ញុំក៏បានយកដែកសម្រាប់លើកអាំងទែ វាយចំបំពង់កចំនួន០៣ដង និងក្បាលផ្នែកខាងក្រោយ ០១ដង។
បន្ទាប់មកខ្ញុំក៏បានយកហ្វ្រាំងកង់ប្រវែងប្រហែល០.៨ម៉ែត្រ រឹត.ក ឈ្មោះ ខឹម ផល្លី បន្ថែមរហូតដាច់ខ្យល់ស្លា,,ប់ រួចខ្ញុំបានយកក្រម៉ា ចងដៃចងជើងឈ្មោះ ខឹម ផល្លី ចង់ភ្ជាប់គ្នា បន្ទាប់មកឈ្មោះ សាន់ ធីតា បានយកភួយ និងកម្រាលពូកដើម្បីរុំស,,ពប្តីរបស់គាត់ ញាត់ចូលក្នុងកាបូបយូរពណ៌ក្រហមស មានក្រឡាពងជីងចកក្រហមខ្មៅ ពេលច្រករួចខ្ញុំ និងឈ្មោះ សាន់ ធីតា បានយកស,,ពឈ្មោះ ខឹម ផល្លី ដាក់ចូលក្នុងឡានកៅអីផ្នែកខាងក្រោយ ប៉ុន្តែពេលលើកដាក់ចូលឡានមិនរួច ភ្លាមនោះ ឈ្មោះ សាន់ ធីតា បានហៅ ឈ្មោះ ផាន ភ័ក្ត្រា ភេទស្រី ឲ្យមកជួយលើក។
បន្ទាប់មកខ្ញុំ និងឈ្មោះ សាន់ ធីតា បានបើកឡានដឹកសពឈ្មោះ ខឹម ផល្លី មកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនោះឈ្មោះ សាន់ ធីតា បានហុចកាបូបស្ពាយ ពណ៌ខ្មៅ មកឲ្យខ្ញុំបោះចោលក្បែរសា,កស,,ព ប៉ុន្តែខ្ញុំមិនដឹងថានៅក្នុងកាបូបនោះ មានសម្ភារៈអ្វីខ្លះនោះទេ។
រួចខ្ញុំ និងឈ្មោះ សាន់ ធីតា ក៏បានបើករថយន្តត្រឡប់មកផ្ទះរបស់ឈ្មោះ សាន់ ធីតា វិញ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលមកដល់ឈ្មោះ សាន់ ធីតា បានឲ្យប្រាក់មកខ្ញុំចំនួន៥ម៉ឺនរៀល និងឲ្យខ្ញុំជិះម៉ូតូប្តីរបស់គាត់ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IW-9363 ដើម្បីជិះគេចខ្លួន។ ចំណែកឯប្រាក់ថ្លៃឈ្នួលចំនួន ១,០០០ដុល្លារ ឈ្មោះ សាន់ ធីតា មិនទាន់បានប្រគល់ឲ្យខ្ញុំទេ ពេលនោះខ្ញុំក៏បានជិះម៉ូតូខាងលើយកទៅលាក់ទុកនៅវាលស្រែ ស្ថិតក្នុងភូមិតបបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មូលហេតុ នៃការរៀបចំគម្រោងសម្លាប់ប្ដី តាមការបញ្ជាក់របស់ប្រពន្ធឈ្មោះ សាន់ ធីតា បានឲ្យដឹងថា៖ ប្ដីរបស់ខ្លួនឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះពីរ ឬបីថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅរករឿងវ៉ៃប្រពន្ធរហូត ហេតុដូចនេះហើយក៏ជួលគេ១,០០០ដុល្លារ ឲ្យសម្លាប់ប្ដី។
សូមរំលឹកថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៊ីឈ្នួលស,,,ម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។ បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ងាកមក ប្អូនស្រីបង្កើត នៃស…ព បានត្រឹមជូនដំណើរបងប្រុសជាលើកចុងក្រោយ រួចបង្ហោះសារនិយាយទំាងទឹកភ្នែកថា «ចាប់ពីថ្ងៃនេះទៅ បងប្អូនលែងបានឃើញ លែងបានស្ដាប់ សំលេងបងប្រុសទៀតហើយ លែងមានអ្នកនាំបងនាំប្អូនសប្បាយ លែងមានអ្នកប្រមូលបង ប្រមូលប្អូន បើកឡានជូនប្អូនៗ មកលេងស្រុក លែងមានអ្នកច្រៀងអោយស្ដាប់ពេលជប់លៀងម្ដងៗ បាត់បងម្នាក់ គ្រួសារបាត់បង់គ្រប់យ៉ាង ភាពសប្បាយរីករាយ ដែលបងធ្លាប់ផ្ដល់អោយគ្រប់គ្នា គ្មានថ្ងៃភ្លេច សូមបងទៅអោយបានសុខចុះ កុំនៅបារម្ភកូន បងប្អូន ម៉ែឪ បងផុតទុក្ខហើយ បងលែងហត់ហើយ បងសម្រាកអោយសុខស្រួលចុះ Khoem Pholly»។
ប្អូនស្រីរូបនេះបន្តថា «បិទភ្នែក បើកភ្នែក ឃើញតែស្នាមញញឹម ឮសម្លេងបងសើចក្អាកក្អាយ នឹកសំលេងបងច្រៀង សម្លេងបងនិយាយរកប្អូន បងមនុស្យល្អ បងស្លូតត្រង់ បងធ្វើអោយគេគ្រប់គ្នាសប្បាយរីករាយ ហេតុអីពេលនេះ បងប្រុសត្រូវចាកចេញទៅដោយបែបនេះ សូមសំនូមពរដល់មន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរដែលពាក់ព័ន្ធផ្នែកច្បាប់ ករណីឃាតកម្មបងប្រុស ខឹម ផល្លី Khoem Pholly សូមជួយរកយុត្តិធម៌អោយបងប្រុសខ្ញុំផង»៕