ស្ដាប់​ចម្លើយ​សារភាព​របស់​ភរិយា ដែល​ជួល​គេ​ចាត់ការ​ប្ដី​ខ្លួន​ ក្នុង​តម្លៃ​១​ពាន់​ដុល្លារ មកពី…(មាន​វីដេអូ)

ករណី​ប្រពន្ធ​ជួល​ឃាត​..​ក ក្នុងតម្លៃ​១,០០០​ដុល្លារ ស​ម្លា​…​ប់​ប្ដី​ខ្លួនឯង នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាលនោះ, ​ ប្រពន្ធ និង​ឃា..ត​.​ក ត្រូវ​កម្លាំ.ង​នាយកដ្ឋាន​ន.គរបាល​ព្រ..ហ្មទណ្ឌ​បង្ក្រា…បបានហើយ ហើយពួកគេ ក៏បានសារភាពអស់ហើយដែរ ជុំវិញករណីដ៏ចាប់អារម្មណ៍មួយនេះ។

តាម​ចម្លើយសារភាព​របស់​ឈ្មោះ សាន់ ធីតា (​ប្រពន្ធ​ជនរងគ្រោះ​) បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​រៀប​គម្រោង​ដើម្បី​ស,,ម្លាប់​ប្តី​របស់ខ្លួន ដោយ​ជួល​ឈ្មោះ ធួ​ក រ៉ាវី ហៅ ជា អាយុ​៣៣​ឆ្នាំ មុខរបរ​បើកឡាន​ក្រឡុក​ស៊ីម៉​ង់ មាន​ទីលំនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងតម្លៃ​១,០០០​ដុល្លារ។ ក្រោយពី​រៀបចំ​គម្រោង​រួច​ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៦៖០០​ល្ងាច​នាទី ខ្លួន​បាន​ឲ្យ​ឈ្មោះ ធួ​ក រ៉ាវី ហៅ​ជា មក​ពួន​នៅ​ក្នុងផ្ទះ​របស់ខ្លួន​។​

​លុះដល់​ម៉ោង​១២៖២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣ ខ្លួន​បាន​បើកទ្វារ​បន្ទប់ដេក​ឲ្យ​ឈ្មោះ ធួ​ក រ៉ាវី ហៅ​ជា ចូលទៅ​ធ្វើ​សកម្មភាព​ស,,,ម្លាប់​ប្តី ចំណែក​ខ្លួន​ចេញមក​ខាងក្រៅ​បន្ទប់ បន្ទាប់ពី​ឈ្មោះ ធួ​ក រ៉ាវី ធ្វើ​សកម្មភាព​ស,,,ម្លាប់​ប្តី​របស់ខ្លួន​រួច ឈ្មោះ ធួ​ក រ៉ាវី បាន​យក​ស,,ព​ដាក់ចូល​ក្នុង​កាបូប​ក្រណាត់​មាន​ដៃ​យួរ ពណ៌​ក្រហម​-​ស មាន​ក្រឡា​ពង​ជីងចក់​ក្រហម​-​ខ្មៅ​។​

​បន្ទាប់មក​ឈ្មោះ ធួ​ក រ៉ាវី បាន​ហៅ​ខ្លួន​មកជួយ​លើកស,,ព​របស់​ប្តី​ដាក់ចូល​ក្នុង​រថយន្ត​ម៉ាក Toyota Camary ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BP-1150 ដោយ​ដាក់​នៅក្នុង​ផ្នែក​កៅអី​ខាងក្រោយ ពេលដែល​លើកស,,ព​ប្តី​ដាក់ចូល​ក្នុង​រថយន្ត​មិន​រួច ខ្លួន​បាន​ហៅ​ឈ្មោះ ផាន ភ័​ក្ត្រា ហៅ​នី​តា ភេទ​ស្រី អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាំង​ឈូក ឃុំ​ខ្សែ​ត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​រស់នៅ​ជាមួយ​ដើម្បី​មកជួយ​លើក។ ក្រោយពី​លើកដាក់​ក្នុង​រថយន្ត​រួចរាល់​ហើយ ខ្លួន​និង​ឈ្មោះ ធួ​ក រ៉ាវី បាន​ដឹក​ស,,ព​ប្តី​របស់ខ្លួន​មក​ទ,ម្លាក់ចោល​នៅ​ប្រឡាយទឹក ស្ថិតក្នុង​ភូមិ​ព្រែក​ដួង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ក្រោយពី​ទម្លាក់​ស,,ព​ប្តី​របស់ខ្លួន​រួច ខ្លួន និង​ឈ្មោះ ធួ​ក រ៉ាវី បើកឡាន​ត្រលប់មក​ផ្ទះ​វិញ​។​

​ពេលមកដល់​ផ្ទះ​របស់​ខ្លួន ឈ្មោះ ធួ​ក រ៉ាវី បាន​យក​ម៉ូតូ​របស់​ប្តី​ខ្លួន ម៉ាក Honda PCX ពណ៌​ស ស៊េរី​ឆ្នាំ ពាក់​ស្លាក់​លេខ​ភ្នំ 1IW-9363 ជិះ​ចេញទៅ​បាត់​តែ​មិនដឹង​ទៅណា​ទេ​។ ​​ចំណែក​ប្រាក់​ចំនួន​១,០០០​ដុល្លារ​ថ្លៃឈ្នួល គឺ​ខ្លួន​ពុំបាន​ប្រគល់ ឲ្យ​ទៅ​ឈ្មោះ ធួ​ក រ៉ាវី ទេ​។​

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ធួ​ក រ៉ាវី ហៅ​ជា បាន​ឆ្លើយ​សារភាពថា ឈ្មោះ សាន់ ធីតា ភេទ​ស្រី បាន​ជួល​ខ្លួន​ឲ្យ​ស,,ម្លាប់​ឈ្មោះ ខឹម ផល្លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ប្តី​របស់​ឈ្មោះ​សាន់ ធីតា​) ក្នុងតម្លៃ​១,០០០​ដុល្លារ ហើយ​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥:០០​នាទី ឈ្មោះ សាន់ ធីតា ភេទ​ស្រី បាន​វេរ​លុយ​តាម Wing ចូល​លេខ​ទូរស័ព្ទ​របស់ខ្លួន ០៩៦ ៧៨ ៩៦ ២៨៥ ចំនួន​៧​ម៉ឺន​រៀល ក្រោយពី​ខ្ញុំ​ដក​លុយ​បាន​ហើយ ខ្ញុំ​ក៏បាន​ជិះ​ម៉ូតូឌុប​ពី​ខណ្ឌដង្កោ មកជួប​ឈ្មោះ សាន់ ធីតា នៅ​រង្វង់​មូល​ព្រះ​នរាយណ៍​រួច​ខ្ញុំ​ក៏បាន​ទិញ​ខ្សែភ្លើង​តាមផ្លូវ​ចំនួន​១០​ម៉ែត្រ​។​

លុះ​ពេលមកដល់​រង្វង់​មូល​ព្រះ​នរាយណ៍ ក្រុង​តាខ្មៅ ឈ្មោះ សាន់ ធីតា ភេទ​ស្រី បាន​ជិះ​រថយន្ត​មួយគ្រឿង Toyota Camry ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ 2BP-1150 មក​យក​ខ្ញុំ​ឲ្យ​ទៅ​ពួន នៅក្នុង​ផ្ទះ​របស់គាត់​ដើម្បី​ត្រៀម​ស,,,ម្លាប់​ប្តី​របស់គាត់ ពេល​ខ្ញុំ​ចូលទៅ​ដល់​ក្នុងផ្ទះ​របស់​ឈ្មោះ សាន់ ធីតា ភេទ​ស្រី ខ្ញុំ​ក៏បាន​យក​ជ​ម្រឹ​ង​ដែក (​ដែក​ឆ័​ត្រ​) យកមក​.​ត​ជាមួយនឹង​ខ្សែភ្លើង​ទុក​សម្រាប់​ឆក់​ឈ្មោះ ខឹម ផល្លី​។​

​លុះដល់​ម៉ោង​២៣៖៤៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ឈ្មោះ សាន់ ធីតា បាន​បើកទ្វា​បន្ទប់​របស់គាត់ ដើម្បី​ឲ្យ​ខ្ញុំ​ចូលទៅ​ធ្វើ​សកម្មភាព​ស,,ម្លាប់​ឈ្មោះ ខឹម ផល្លី (​ប្តី​របស់​ឈ្មោះ សាន់ ធីតា​) ពេលនោះ​ឈ្មោះ សាន់ ធីតា បាន​យក​ខ្សែភ្លើង​ទៅ​ដោត​នៅ​ព្រី​ភ្លើង រួច​ខ្ញុំ​ក៏បាន​យក​ខ្សែភ្លើង​ទៅ​ឆក់​ឈ្មោះ ខឹម ផល្លី ភេទ​ប្រុស ដោយ​ឆក់​ក្រោម​ក្លៀក​ខាងស្តាំ ភ្លាមនោះ​ខ្ញុំ​ក៏បាន​យក​ដែក​សម្រាប់​លើក​អាំងទែ វាយ​ចំ​បំពង់ក​ចំនួន​០៣​ដង និង​ក្បាល​ផ្នែក​ខាងក្រោយ ០១​ដង​។​

​បន្ទាប់មក​ខ្ញុំ​ក៏បាន​យក​ហ្វ្រាំង​កង់​ប្រវែង​ប្រហែល​០.៨​ម៉ែត្រ រឹត​.​ក ឈ្មោះ ខឹម ផល្លី បន្ថែម​រហូត​ដាច់ខ្យល់​ស្លា,,ប់ រួច​ខ្ញុំ​បាន​យក​ក្រ​ម៉ា ចងដៃ​ចងជើង​ឈ្មោះ ខឹម ផល្លី ចង់ភ្ជាប់​គ្នា បន្ទាប់មក​ឈ្មោះ សាន់ ធីតា បាន​យក​ភួយ និង​កម្រាលពូក​ដើម្បី​រុំ​ស,,ព​ប្តី​របស់គាត់ ញាត់​ចូលក្នុង​កាបូប​យូរ​ពណ៌​ក្រហម​ស មាន​ក្រឡា​ពង​ជីងចក​ក្រហម​ខ្មៅ ពេល​ច្រក​រួច​ខ្ញុំ និង​ឈ្មោះ សាន់ ធីតា បាន​យក​ស,,ព​ឈ្មោះ ខឹម ផល្លី ដាក់ចូល​ក្នុង​ឡាន​កៅអី​ផ្នែក​ខាងក្រោយ ប៉ុន្តែ​ពេល​លើកដាក់​ចូល​ឡាន​មិន​រួច ភ្លាមនោះ ឈ្មោះ សាន់ ធីតា បាន​ហៅ ឈ្មោះ ផាន ភ័​ក្ត្រា ភេទ​ស្រី ឲ្យ​មកជួយ​លើក​។​

​បន្ទាប់មក​ខ្ញុំ និង​ឈ្មោះ សាន់ ធីតា បាន​បើកឡាន​ដឹក​ស,,ព​ឈ្មោះ ខឹម ផល្លី មក​ទម្លាក់ចោល​នៅ​ប្រឡាយទឹក ស្ថិតក្នុង​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពេលនោះ​ឈ្មោះ សាន់ ធីតា បាន​ហុច​កាបូបស្ពាយ ពណ៌​ខ្មៅ មក​ឲ្យ​ខ្ញុំ​បោះចោល​ក្បែរ​សា,កស,,ព ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​នៅក្នុង​កាបូប​នោះ មាន​សម្ភារៈ​អ្វីខ្លះ​នោះទេ​។​

​រួច​ខ្ញុំ និង​ឈ្មោះ សាន់ ធីតា ក៏បាន​បើករថយន្ត​ត្រឡប់មកផ្ទះ​របស់​ឈ្មោះ សាន់ ធីតា វិញ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពេលមកដល់​ឈ្មោះ សាន់ ធីតា បាន​ឲ្យ​ប្រាក់​មក​ខ្ញុំ​ចំនួន​៥​ម៉ឺន​រៀល និង​ឲ្យ​ខ្ញុំ​ជិះ​ម៉ូតូ​ប្តី​របស់គាត់​ម៉ាក Honda PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1IW-9363 ដើម្បី​ជិះ​គេចខ្លួន​។ ចំណែកឯ​ប្រាក់​ថ្លៃឈ្នួល​ចំនួន ១,០០០​ដុល្លារ ឈ្មោះ សាន់ ធីតា មិនទាន់បាន​ប្រគល់​ឲ្យ​ខ្ញុំ​ទេ ពេលនោះ​ខ្ញុំ​ក៏បាន​ជិះ​ម៉ូតូ​ខាងលើ​យកទៅ​លាក់ទុក​នៅ​វាលស្រែ ស្ថិតក្នុង​ភូមិ​តប​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មូលហេតុ នៃ​ការរៀបចំ​គម្រោង​ស,,ម្លាប់​ប្ដី តាម​ការបញ្ជាក់​របស់​ប្រពន្ធ​ឈ្មោះ សាន់ ធីតា បាន​ឲ្យ​ដឹងថា​៖ ប្ដី​របស់ខ្លួន​ឈ្មោះ ខឹម ផល្លី ដើរលេង​ចោលផ្ទះ​ពីរ ឬ​បី​ថ្ងៃ​ទើប​មក​ផ្ទះ​ម្ដង ពេលមកដល់​យប់​ជ្រៅ​រករឿង​វ៉ៃ​ប្រពន្ធ​រហូត ហេតុដូចនេះ​ហើយក៏​ជួល​គេ​១,០០០​ដុល្លារ ឲ្យ​ស,,ម្លាប់​ប្ដី​។​

​សូម​រំលឹកថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ម៉េង​ឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​។​

​រហូតដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣​​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​ជនដៃដល់​ឈ្មោះ វី ដែល​ស៊ី​ឈ្នួល​ស,,,ម្លាប់​ជនរងគ្រោះ ក្នុងតម្លៃ​១០០០​ដុល្លារ ពី​ប្រពន្ធ​ជនរងគ្រោះ​។ បច្ចុប្បន្ន​ជនដៃដល់ និង​ប្រពន្ធ​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​​


Related posts