ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ លោក ឌួង ឆាយ បានរៀបចំពិធីខួបកំណើតឲ្យអនាគតភរិយារបស់ខ្លួន ប្រកបដោយក្ដីរីករាយ ពោរពេញដោយស្នាមញញឹម។
បង្ហោះភ្ជាប់ជាមួយវីដេអូ សកម្មភាពធ្វើខួបឲ្យអនាគតភរិយានោះ, លោក ឌួង ឆាយ បានដាក់Captionថា «រីករាយថ្ងៃខួបកំណើតអូនសម្លាញ់ម៊ីលី បងជូនពរអូនមានសុខភាពល្អស្រលាញ់បងអោយច្រើនៗ»។ បន្ថែមលើនេះនៅថ្ងៃដដែល លោកបានបង្ហោះរូបថត១សន្លឹកជាមួយគ្នា ដោយសរសេរនូវCaptionដូចខាងលើដដែល និងបន្ថែមដោយពាក្យ «Happy Birthday My Idol »។
ក្រោយពីធ្វើពិធីខួបកំណើតជូនអនាគតភរិយារួចមក ស្រាប់តែនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើល និងល្បីរឿង ស្ត្រីម្នាក់ ឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ បានជួលគេ ក្នុងតម្លៃ១,០០០ដុល្លារ សម្លា…ប់ប្ដីខ្លួនឯង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅពេលទទួលដំណឹងនេះភ្លាម, លោក ឌួង ឆាយ បានបង្ហោះសារប្រលយពាក្យទៅកាន់អនាគតភរិយារបស់ខ្លួនថា «មានអីនិយាយគ្នាបានណា ធម្មតាបងមនុស្សមានអំណោយទានមានគេស្រលាញ់ច្រើន។ អត់មានជួលគេមកសម្លាប់បងទេណាប្រាប់អោយហើយ»។
គ្រាន់តែឃើញបែបនេះ អ្នកគាំទ្រចូលខំមិនបែបលេងសើចថា «បន្ថែមអង្គរក្សទៅពូឆាយ, សង្ឃឹមថា ករណីទី២មិនមែន លោកពូឆាយទៅចុះ, និយាយគ្នា សិនទៅ បើនិយាយមិនស្ដាប់ចាំ…, បងភ័យហើយ, ប៉ិនណាស់បង, ចិត្តមិនដាច់ទេបង»៕