តារាចម្រៀង ដែលបានអភិវឌ្ឍខ្លួនពីតារាកំប្លែង លោក សុខ មេសា ហៅនាយចឺម កាលពី២០២១ឆ្នាំកន្លងទៅនេះ បានជួយធ្វើផ្លូវអ្នកភូមិ នៅស្រុកកំណើតរបស់ខ្លួន ស្ថិតក្នុង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ការសម្រេចជួយធ្វើផ្លូវជូនអ្នកភូមិនេះកើតឡើង បន្ទាប់ពីនាយចឺម បានទិញរថយន្តថ្មីសន្លាងមួយគ្រឿង ម៉ាក Ford Mustang ពណ៌លឿង ហើយធ្វើពិធីជប់លៀងនៅស្រុកកំណើត ក្រោមការចូលរួមពីតារាល្បីៗមួយចំនួនដូចជា នាយក្រូច, ស្រីអ៊ីត, អ្នកនាង សេង សុខឃីម ជាដើម។
ក្នុងការជួយធ្វើផ្លូវនេះ ចាយចឺម បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា «ធ្វើបុណ្យទាន់រកបាន ជួយធ្វើផ្លូវជូនឃុំមហាឫស្សីយើង អរគុណដល់មេភូមិ អរគុណមេឃុំ ដែលបានជួយ ស្រុកភូមិយើង ហេងៗ»។
តាមរយៈនេះ មានការលើកឡើងថា «អីយ៉ាស់ជិតក្លាយជាឧកញ៉ាចឺមហើយចឹងប្អូន, អីយ៉ាស់ជិតក្លាយជាឧកញ៉ាចឺមហើយចឹងidolឃើញចឹងខ្ញុំសប្បាយជុំនួស, ធ្វើផ្លូវបានបុណ្យធំធេងណាស់បងចឺម អរគុណ។, ទឹកចិត្តល្អ អ្នកភូមិធ្វើដំណើរបានស្រួល អាយដល»។
មកដល់ពេលនេះ ទោះចឺម មិនទាន់ឡើងជាឧកញ៉ាក៏ពិតមែន តែ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ, ចឺម ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ។
គួរបញ្ជាក់ផងដែរថា គ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ សម្រាប់បំពាក់ជូន បុគ្គល ដេលមានស្នាដៃ និងគុណបំណាច់ខ្ពស់ ក្នុងវិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឫ វិស័យផ្សេងៗទៀត ដោយមេដាយ មុននីសារាភ័ណ្ឌ មាន៥ថ្នាក់ ក្នុងនោះ មាន មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ សេនា និង អស្សឫទ្ធិ៕