ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ឡុង ម៉ានីន សង្សាររបស់តារាចម្រៀង ថុល សុភិទិ បានសម្រេចចិត្តគិតខ្លី ដោយសារបញ្ហាគ្រួសារ គិតអ្វីមិនចេញនោះ។
ទោះយ៉ាងណា អ្នកនាង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា គ្រាន់តែសុខភាពរាងខ្សោយបន្តិច។ ជាក់ស្ដែង ភ្លាមៗនោះ ប្អូនស្រីនាង បានបង្ហោះសារជំនួស ដោយរៀបរាប់ពីស្ថានភាពបងស្រីរបស់ខ្លួន កាលពីថ្ងៃទី១៣ ខែមករាថា «ខ្ញុំនិចប្អូននីន អ្នកឆាតមកគាត់ គាត់អត់បានតបទេ គាត់គេងពេទ្យ2ថ្ងៃហើយ អាណិតណាស់មិនដែលត្អូញត្អែរ ខ្លួនជាស្រីទេតែការងារ100ជំពូកស្អីក៏ធ្វើដែរ មិនដែលអោយគ្រួសារ និងអ្នកជុំវិញខ្លួនពិបាកទេ
ការងាររកស៊ីច្រើនឆ្លៀតឡាយលក់ដល់យប់ទាំងខ្លួនឈឺ + ប៉ាឈឺធ្ងន់ + ប្អូនពៅដើរលេងបាត់ពីផ្ទះ និង បញ្ហាតូចៗខ្លះៗមួយចំនួនទៀត គិតច្រើនស្រ្តេស ធ្វើអីមិនចេញគាត់លេបថ្លាំសម្លា,ប់ខ្លួនតែបញ្ជូនមកពេទ្យទាន់ ឥឡូវអត់ដឹងខ្លួនទេ ជីបចម្តងឡើងម្តងចុះ ខ្សោយខ្លាំងពេទ្យថាអាចប្រឈមនឹងគាំងបេះដូង ត្រូវនៅពេទ្យតាមដានបន្តទៀត…»។
ក្រោយមក ប្អូនស្រីរបស់នាង បានបង្ហោះវីដេអូ មុនកើតហេតុ ហើយរៀបរាប់ទាំងទឹកភ្នែកថា «ចូលកន្លែងរូបថតឃើញ វីឌីអូមួយនេះកាន់តែខ្លោចផ្សារអាណិតបងណាស់ នីនអើយនីន ហត់ ខ្លាំងប៉ុណ្ណាក៏មិនត្អូញត្អែរ ក៏មិនអោយអ្នកណាដឹងមកពិបាកជាមួយទេ សុខចិត្តលួចយំម្នាក់ឯងយកទឹកភ្នែកកំដរខ្លួនឯង»។
ក្រោយមក ឡុង ម៉ានីន ដឹងខ្លួនវិញ ហើយបង្ហោះសារ រៀបរាប់ទាំងទឹកភ្នែកពាក់ព័ន្ធនឹងប្អូនស្រីពៅថា «ហេតុអីបានប្អូនខ្ញុំវាមិនកែបងអន់ខ្លាំងណាស់ ដែលមើលថែប្អូនមិនបានល្អ មិត្តភក្តិប្អូនវាសំខាន់ជាងម៉ាក់ប៉ានិងបងៗ
បងព្យាយាមគ្រប់យ៉ាងចង់អោយគ្រួសារបាននៅជួបជុំគ្នា និងស្គាល់របស់ល្អៗដូចគេ តែចុងក្រោយប្អូននៅតែធ្វើអោយខកបំណងម្តងហើយម្តងទៀត បងហត់ណាស់ មិនចង់នៅឃើញនៅដឹងលឺអីទៀតទេ ទើបចង់ទៅអោយផុតៗ បងមិនចង់នៅឃើញប៉ាម៉ាក់ប្រពន្ធកូនប្អូនយំមុខបងទៀតទេ
កាលក្របងប្អូនយើង3នាក់នៅរួមគ្នាហេតុអីពេលនេះប្អូនចោលគ្រួសារ មិនអាណិតបង គួរអាណិតកូនប្អូនផងវារកប៉ា ចាំមើលផ្លូវប៉ា
ពីក្មេងប្អូនចង់បានភាពកក់ក្តៅពីប៉ា កូនប្អូនវាក៏ចង់បានដូចប្អូនដែរ បើដើរផ្លូវល្អបងមិនឈឺចាប់ទេតែប្អូនដើរតាមមិត្តធ្វើរឿងមិនល្អដដែលៗ បងត្រូវដើរតួរជាម្តាយផង ឪពុងផង បងស្រីផង បងតឹងទ្រូងណាស់ ជួបបែបនេះ បងស្រឡាញ់ប្អូនជាងគេតែប្អូនអោយបងខកចិត្តដដែលៗ»។
ងាកមក តារាចម្រៀង ថុល សុភិទិ ពេលដឹងរឿងនេះភ្លាមនោះ មានការលំបាកចិត្តខ្លាំងណាស់ និងបានឆាតលើកទឹកចិត្តសង្សាររបស់ខ្លួនថែមទៀតផង។ ក្រៅពីការលើកទឹកចិត្តហើយនោះ ថុល សុភិទិ បានប្រញាប់ទៅមើលថែសង្សារដល់មន្ទីរពេទ្យ ដោយមិនខ្លាចនឿយហត់លំបាកយ៉ាងណានោះទេ។
តួយ៉ាង កាលពីព្រលប់ថ្ងៃទី១៣ ខែមករា អ្នកនាង ឡុង ម៉ានីន បានបង្ហោះស្ក្រីនសតសារឆ្លើយឆ្លងគ្នាជាមួយភិទិ ហើយធ្វើការអរគុណថា «អរគុណដែលតែងតែនៅក្បែរអូនពេលអូនលំបាក ទោះពេលខ្លះបងនៅឆ្ងាយក៏បងតែងតែផ្តល់កម្លាំងចិត្តអោយជានិច្ចDoreamon»។
ក្នុងចំណោមសារឆ្លើយឆ្លងគ្នានេះ មានសំណួរមួយពីអ្នកនាង ឡុង ម៉ានីន សួរថា «ហេតុអ្វីស្រឡាញ់អូនប្រាប់មក?»។ ជាការឆ្លើយតប តារាចម្រៀង ថុល សុភិទិ បញ្ជាក់យ៉ាងយ៉ាងផ្អែមល្ហែមថា «មកពីបងមិនស្រឡាញ់អ្នកផ្សេង, បងស្រឡាញ់អូន, ទោះអូនមិនល្អត្រង់ណា ក៏បងទទួលយកគ្រប់យ៉ាង មិនស្រឡាញ់អ្នកផ្សេងទេ។ តែបងធ្លាប់និយាយដូចគ្នា ទោះកាលៈទេសៈណាក៏បងមិនចោលអូនដែរ»៕