ប្រពៃ​ណាស់! ស្ងាត់ៗ ពូចក់ ស្កាត់ទៅជួបលោកជំទាវ ហ៊ុន ស៊ីណាត ម្ដងទៀត ដើម្បី​ធ្វើ​រឿង​១​នេះ រហូត​លោក​ជំទាវ ពោលពាក្យ​ថា…

គេនៅចាំបានថា ពេលកំពុងមានរឿង​ចម្រូងចម្រាស​ក្នុងគ្រួសារ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២, អ្នក​អត្ថាធិប្បាយ​​បាល់ទាត់​ដ៏ល្បី​លោកជឿន ប៊ុនចក់ ហៅ​ពូចក់ បានសម្រេចបំណងរបស់ខ្លួន ដោយបានជួបជាមួយលោក ជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានផ្ទាល់ ដើម្បី​សុំ​ពរជ័យ​នោះ។

ដោយឡែក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ​, ពូចក់ បានស្កាត់ទៅជួបលោកជំទាវ ហ៊ុន ស៊ីណាតម្ដងទៀតហើយ ដើម្បីសួរសុខទុក្ខ សម្ដែងការគួរសម និងបាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ជួយ​ដល់​អង្គការ​កុមារ​កំព្រា​នោះ។

បង្ហោះភ្ជាប់ជាមួយរូបថតជាមួយលោកជំទាវ ហ៊ុន ស៊ីណាត , ពូចក់ បានរៀបរាប់ថា «ជា​កិត្តិយស​បំផុត! ព្រឹកនេះក្មួយរីករាយ និងត្រេកអរជាពន់ពេក ដោយបានការអនុញ្ញាតពីលោកជំទាវអ៊ំ បានចូលសួរសុខទុក្ខ និងសំដែងការគួរសមដល់គេហដ្ឋាន ហើយបានចូលជាថវិកា​ដល់អង្គការកុមារកំព្រា ដែលមានលោកអ៊ំជំទាវជាប្រធាន​ ក្មួយ​សូមគោរពជូនពរលោកជំទាវអ៊ំ និងក្រុមគ្រួសារអោយជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​»។

ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះរូបថតជាច្រើសន្លឹកក្នុងជំនួបមួយនេះ ហើយលើកឡើងជាការអរគុណថា «តាងនាមកូនស្រី នឹម វណ្ណៈ ប្រធាន​អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណ​ដល់ក្មួយប្រុស ជឿន ប៊ុនចក់​បានជួយឧបត្ថវិការ​១ លានរៀលដល់កុមារកំព្រា ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងនោះផងដែរសូមអរគុណច្រើនដល់ម៉ាក់របស់ក្មួយ បានផ្ញើត្រីងៀតស្រែ និងប្រហុកត្រីស្រែ។ សូមជូនពរដល់ក្មួយ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ និងរកទទួលទានមានបាន សូមបានជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ:​ សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ»៕

Related posts