អ្នកនាង ឡុង ម៉ានីន ត្រូវបានគេដឹងថា ជាគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ ដែលទើបប្រកាសត្រូវគ្នាវិញ ក្នុងឱកាសឆ្លងឆ្នាំថ្មីនោះ ពេលនេះ បានធ្លាក់ខ្លួនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនទាន់ដឹងខ្លួននៅឡើយទេ។
ងាកមកតារាចម្រៀង ថុល សុភិទិ ភ្លាមៗនោះ មិនបានបញ្ជាក់ថា អ្នកណាមានរឿងអ្វីនោះទេ។ តែលោក បានបង្ហោះសារធ្វើការបួងសួងថា «សូមព្រះតាមថែរក្សាមនុស្សខ្ញុំស្រលាញ់ផង»។ ក្រោយមក ទើបគេដឹងថា អ្នកដែលលោកកំពុងបួងសួងនោះ ជាគូស្នេហ៍របស់លោក គឺអ្នកនាង ឡុង ម៉ានីន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អ្វីដែលគួរឲ្យបារម្ភនោះ ពេលនេះ សុខភាពរបស់អ្នកនាង ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ មិនទាន់ប្រសើរនោះឡើយ ដោយដេកនៅលើគ្រែពេទ្យ មិនទាន់ដឹងខ្លួននៅឡើយ ក្រោយពីជួបបញ្ហាក្នុងគ្រួសារដោះស្រាយមិនចេញនោះ។
បង្ហោះភ្ជាប់ជាមួយរូបថត អ្នកនាង ឡុង ម៉ានីន ដេកលើគ្រែពេទ្យ, ប្អូនស្រីនាង បានបង្ហោះសារជំនួស ដោយរៀបរាប់ពីស្ថានភាពបងស្រីរបស់ខ្លួននៅថ្ងៃទី១៣ ខែមករាថា «ខ្ញុំនិចប្អូននីន អ្នកឆាតមកគាត់ គាត់អត់បានតបទេ គាត់គេងពេទ្យ2ថ្ងៃហើយ អាណិតណាស់មិនដែលត្អូញត្អែរ ខ្លួនជាស្រីទេតែការងារ100ជំពូកស្អីក៏ធ្វើដែរ មិនដែលអោយគ្រួសារ និងអ្នកជុំវិញខ្លួនពិបាកទេ
ការងាររកស៊ីច្រើនឆ្លៀតឡាយលក់ដល់យប់ទាំងខ្លួនឈឺ + ប៉ាឈឺធ្ងន់ + ប្អូនពៅដើរលេងបាត់ពីផ្ទះ និង បញ្ហាតូចៗខ្លះៗមួយចំនួនទៀត គិតច្រើនស្រ្តេស ធ្វើអីមិនចេញគាត់លេបថ្លាំសម្លា,ប់ខ្លួនតែបញ្ជូនមកពេទ្យទាន់ ឥឡូវអត់ដឹងខ្លួនទេ ជីបចម្តងឡើងម្តងចុះ ខ្សោយខ្លាំងពេទ្យថាអាចប្រឈមនឹងគាំងបេះដូង ត្រូវនៅពេទ្យតាមដានបន្តទៀត…»។
ក្រោយមក ប្អូនស្រីរបស់នាង បានបង្ហោះវីដេអូ មុនកើតហេតុ ហើយរៀបរាប់ទាំងទឹកភ្នែកថា «ចូលកន្លែងរូបថតឃើញ វីឌីអូមួយនេះកាន់តែខ្លោចផ្សារអាណិតបងណាស់ នីនអើយនីន ហត់ ខ្លាំងប៉ុណ្ណាក៏មិនត្អូញត្អែរ ក៏មិនអោយអ្នកណាដឹងមកពិបាកជាមួយទេ សុខចិត្តលួចយំម្នាក់ឯងយកទឹកភ្នែកកំដរខ្លួនឯង»។
ក្រោយមក ឡុង ម៉ានីន ប្រហែលដឹងខ្លួនវិញ ទើបបង្ហោះសារនៅមុននេះបន្តិច រៀបរាប់ទាំងទឹកភ្នែកពាក់ព័ន្ធនឹងប្អូនស្រីពៅថា «ហេតុអីបានប្អូនខ្ញុំវាមិនកែបងអន់ខ្លាំងណាស់ ដែលមើលថែប្អូនមិនបានល្អ មិត្តភក្តិប្អូនវាសំខាន់ជាងម៉ាក់ប៉ានិងបងៗ
បងព្យាយាមគ្រប់យ៉ាងចង់អោយគ្រួសារបាននៅជួបជុំគ្នា និងស្គាល់របស់ល្អៗដូចគេ តែចុងក្រោយប្អូននៅតែធ្វើអោយខកបំណងម្តងហើយម្តងទៀត បងហត់ណាស់ មិនចង់នៅឃើញនៅដឹងលឺអីទៀតទេ ទើបចង់ទៅអោយផុតៗ បងមិនចង់នៅឃើញប៉ាម៉ាក់ប្រពន្ធកូនប្អូនយំមុខបងទៀតទេ
កាលក្របងប្អូនយើង3នាក់នៅរួមគ្នាហេតុអីពេលនេះប្អូនចោលគ្រួសារ មិនអាណិតបង គួរអាណិតកូនប្អូនផងវារកប៉ា ចាំមើលផ្លូវប៉ា
ពីក្មេងប្អូនចង់បានភាពកក់ក្តៅពីប៉ា កូនប្អូនវាក៏ចង់បានដូចប្អូនដែរ បើដើរផ្លូវល្អបងមិនឈឺចាប់ទេតែប្អូនដើរតាមមិត្តធ្វើរឿងមិនល្អដដែលៗ បងត្រូវដើរតួរជាម្តាយផង ឪពុងផង បងស្រីផង បងតឹងទ្រូងណាស់ ជួបបែបនេះ បងស្រឡាញ់ប្អូនជាងគេតែប្អូនអោយបងខកចិត្តដដែលៗ»៕