យំហើមភ្នែក! ចេះ​តែ​ឆ្ងល់ ឡុង ម៉ានីន​ គិត​ខ្លី​ព្រោះ​រឿង​អ្វី ដល់​នាង​ដឹង​ខ្លួន​ ទម្លាយ​រឿង​នេះ​ ទាំង​ទឹក​ភ្នែក​ទើប​ដឹង​ថា…(មានវីដេអូ)

អ្នកនាង ឡុង ម៉ានីន ត្រូវបានគេដឹងថា ជាគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ ដែលទើបប្រកាសត្រូវគ្នាវិញ ក្នុងឱកាសឆ្លងឆ្នាំថ្មីនោះ ពេលនេះ បានធ្លាក់ខ្លួនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនទាន់ដឹងខ្លួននៅឡើយទេ។

ងាកមកតារាចម្រៀង ថុល សុភិទិ ភ្លាមៗនោះ មិនបានបញ្ជាក់ថា អ្នកណាមានរឿងអ្វីនោះទេ។ តែលោក បានបង្ហោះសារធ្វើការ​បួងសួង​ថា «សូមព្រះតាមថែរក្សាមនុស្សខ្ញុំស្រលាញ់ផង»។ ក្រោយមក ទើប​គេដឹង​ថា អ្នក​ដែល​លោក​កំពុងបួងសួងនោះ ជាគូស្នេហ៍របស់​លោក គឺអ្នកនាង ឡុង ម៉ានីន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

អ្វីដែលគួរឲ្យបារម្ភនោះ ពេលនេះ សុខភាពរបស់អ្នកនាង ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ មិនទាន់ប្រសើរនោះឡើយ ដោយ​ដេក​នៅ​លើ​គ្រែ​ពេទ្យ មិន​ទាន់​ដឹងខ្លួននៅឡើយ ក្រោយ​ពី​​ជួបបញ្ហាក្នុងគ្រួសារដោះស្រាយមិនចេញនោះ។

បង្ហោះភ្ជាប់ជាមួយរូបថត អ្នកនាង ឡុង ម៉ានីន ដេកលើគ្រែពេទ្យ, ប្អូនស្រីនាង បានបង្ហោះសារជំនួស​ ដោយ​រៀបរាប់​ពី​ស្ថានភាព​បងស្រី​របស់​ខ្លួននៅថ្ងៃទី១៣ ខែមករា​ថា «ខ្ញុំនិចប្អូននីន អ្នកឆាតមកគាត់ គាត់អត់បានតបទេ គាត់គេងពេទ្យ2ថ្ងៃហើយ​ អាណិតណាស់មិនដែលត្អូញត្អែរ ខ្លួនជាស្រីទេតែការងារ100ជំពូកស្អីក៏ធ្វើដែរ មិនដែលអោយគ្រួសារ និងអ្នកជុំវិញខ្លួនពិបាកទេ ​

ការងាររកស៊ីច្រើនឆ្លៀតឡាយលក់ដល់យប់ទាំងខ្លួនឈឺ + ប៉ាឈឺធ្ងន់ + ប្អូនពៅដើរលេងបាត់ពីផ្ទះ និង បញ្ហាតូចៗខ្លះៗមួយចំនួនទៀត​ គិតច្រើនស្រ្តេស ធ្វើអីមិនចេញគាត់លេបថ្លាំសម្លា,ប់ខ្លួនតែបញ្ជូនមកពេទ្យទាន់ ឥឡូវអត់ដឹងខ្លួនទេ ជីបចម្តងឡើងម្តងចុះ ខ្សោយខ្លាំងពេទ្យថាអាចប្រឈមនឹងគាំងបេះដូង ត្រូវនៅពេទ្យតាមដានបន្តទៀត…»។

ក្រោយមក ប្អូនស្រីរបស់នាង បានបង្ហោះវីដេអូ មុនកើតហេតុ ហើយរៀបរាប់ទាំងទឹកភ្នែកថា «ចូលកន្លែងរូបថតឃើញ វីឌីអូមួយនេះកាន់តែខ្លោចផ្សារអាណិតបងណាស់ នីនអើយនីន ​ហត់ ខ្លាំងប៉ុណ្ណាក៏មិន​ត្អូញត្អែរ ក៏មិនអោយអ្នកណាដឹងមកពិបាកជាមួយទេ សុខចិត្តលួចយំម្នាក់ឯងយកទឹកភ្នែកកំដរខ្លួនឯង»។

ក្រោយមក ឡុង ម៉ានីន ប្រហែលដឹងខ្លួនវិញ ទើបបង្ហោះសារនៅមុននេះបន្តិច រៀបរាប់ទាំងទឹកភ្នែកពាក់ព័ន្ធនឹងប្អូនស្រីពៅថា «ហេតុអីបានប្អូនខ្ញុំវាមិនកែ​បងអន់ខ្លាំងណាស់ ដែលមើលថែ​ប្អូនមិនបានល្អ មិត្តភក្តិប្អូនវាសំខាន់ជាងម៉ាក់ប៉ានិងបងៗ​

បងព្យាយាមគ្រប់យ៉ាងចង់អោយគ្រួសារបាននៅជួបជុំគ្នា និងស្គាល់របស់ល្អៗដូចគេ តែចុងក្រោយប្អូននៅតែធ្វើអោយខកបំណងម្តងហើយម្តងទៀត បងហត់ណាស់ មិនចង់នៅឃើញនៅដឹងលឺអីទៀតទេ ទើបចង់ទៅអោយផុតៗ បងមិនចង់នៅឃើញប៉ាម៉ាក់ប្រពន្ធកូនប្អូនយំមុខបងទៀតទេ ​

កាលក្របងប្អូនយើង3នាក់នៅរួមគ្នាហេតុអីពេលនេះប្អូនចោលគ្រួសារ​ មិនអាណិតបង គួរអាណិតកូនប្អូនផងវារកប៉ា ចាំមើលផ្លូវប៉ា​
ពីក្មេងប្អូនចង់បានភាពកក់ក្តៅពីប៉ា កូនប្អូនវាក៏ចង់បានដូចប្អូនដែរ​ បើដើរផ្លូវល្អបងមិនឈឺចាប់ទេតែប្អូនដើរតាមមិត្តធ្វើរឿងមិនល្អដដែលៗ បងត្រូវដើរតួរជាម្តាយផង ឪពុងផង បងស្រីផង បងតឹងទ្រូងណាស់ ជួបបែបនេះ បងស្រឡាញ់ប្អូនជាងគេតែប្អូនអោយបងខកចិត្តដដែលៗ»៕


Related posts