មិត្ត​ល្អ! ទោះ​កន្លង​​មាន​រឿង​​អ្វី​ជាមួយ​គ្នា តែ​ប្ដី​Love Riya ​អត់​ប្រកាន់ ​អញ្ជើញ​ប្ដី​ ម៉ូលីកា មក​បង្កក់​ខែ​កូន ហើយ​ពោល​ពាក្យ​ថា ​កូន​ប្រុស​​…

គេ​នៅ​ចាំ​បានថា កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ម៉ូ​លីកា បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ យំ​ហើម​ភ្នែក បង្ហាញ​អារម្មណ៍​អន់ចិត្ត​រឿង​គេ​មិន​ឲ្យ​តម្លៃ​ខ្លួន​ ខំ​ជួយ​គេ​ឲ្យ​ស្គាល់​នារី​ម្នាក់ ចុងក្រោយ​គេ​មិន​ប្រាប់​ការ​ខ្លួន​នោះ។

មិន​ត្រឹមតែ​ប៉ុណ្ណឹង​ម៉ូ​លីកា បាន​បង្ហោះ​សារ​ជាច្រើន​ទៀត​។ សារ​មួយ​ក្នុង​​​ចំណោម​សារ​ជាច្រើន​នោះ ម៉ូ​លីកា បញ្ជាក់ថា ខ្លួន​មិនមែន​យំ​ដោយសារ​គេ​មិន​ហៅ​ការ​នោះទេ តែ​យំ​ស្ដាយ​ទឹកចិត្ត ខំ​ជួយ​គេ ខំ​ស្រលាញ់​គេ​ដូច​បងប្រុស​បង្កើត ខំ​ជួយ​គ្រប់​វិធី​ដើម្បីអោយ​គេ​បាន​ជួប​ម្នាក់​នោះ បាន​នៅក្បែរ​ម្នាក់​នោះ ចុងក្រោយ​គេ​មិន​ឲ្យ​តម្លៃ​ខ្លួន​នោះ​។​

ពេលនោះ​ ម៉ូ​លីកា មិន​បាន​និយាយ​សំដៅ​លើ​អ្នក​ណា​​នោះទេ តែ​វា​កើតឡើង​ចំ​ថ្ងៃ​មង្គលការ​របស់​អ្នកនាង​Love Riya ហើយ​កន្លងមក ម៉ូ​លីកា ត្រូវបាន​គេ​ដឹងថា នាង​ចាត់ទុក លោក ហេង គីម​ហៀ​ង ហៅ​ជា ដូច​បងប្រុស​អញ្ចឹង ថែមទាំង​ណែនាំ​ឲ្យ​ស្គាល់គ្នា​ជាមួយ​អ្នកនាង​Love Riya​រហូត​ស្រឡាញ់គ្នា​ឈានដល់​ថ្ងៃ​មង្គលការ​ទៀតផង។

​នៅពេលនោះដែរ Love Riyaក៏ធ្លាប់បកស្រាយរួចហើយថា អ្វីដែល​គេ​ធ្វើ​ដាក់ខ្លួន​ម្ដង អត់​ប្រកាន់​ទេ ២​ដង​អត់​ប្រកាន់​ទេ តែ​ចូលដល់​៣​ដង​ហើយ ខ្លួន​ប្រកាន់​ហើយ​។ ខ្លួន​មិន​ឈ្លោះ ខ្លួន​មិន​ខឹង តែ​ខ្លួន​មិន​រាប់​។ គ្រាន់តែ​ខ្លួន​អត់​រាប់​អ្នក ដែល​ធ្វើ​អាក្រក់​ដាក់ខ្លួន​ខុស​ដែរ​?

Love Riya​បញ្ជាក់ទៀតថា ភ្ញៀវ​ណា ដែល​ខ្លួន​អត់​ចង់​រាប់ ខ្លួន​អត់​ហៅ​នោះទេ ហើយ​ភ្ញៀវ​ខ្លះទៀត​ខ្លួន​រាប់​ដែរ តែ​អត់​ហៅ​ដោយសារតែ​ខ្លួន​ធ្វើ​លឿន​ពេក ប្រថុចញ៉ុច​។ អ្នក​ខ្លះទៀត ខ្លួន​អត់​ហៅ ដោយសារ​ធ្វើ​អាក្រក់​ដាក់ខ្លួន​ច្រើនពេក ធ្វើ​ម្ដង​លើកលែង​ឲ្យ តែ​២​ដង ៣​ដងខ្លួន​ខឹង​ហើយ​។ មាន​ភ្ញៀវ​ខ្លះទៀត ខ្លួន​ចង់​ហៅ​ដែរ តែ​អត់​បាន​ហៅ ដោយសារ​គេ​អត់​ឲ្យ​ធ្វើ​ច្រើន​តុ​។​

​​ទោះយ៉ាងណា នេះគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ, ខណៈបច្ចុប្បន្ន ពេលម៉ូលីកាមានរឿងតុងទីនរហូតជាប់ពន្ធនាគារ ហើយស្វាមីរបស់នាង កំពុងតែពិបាកចិត្តខ្លាំងនោះ, លោក ហេង គីមហៀង មិនប្រកាន់រឿងចាស់ បានអញ្ជើញមកចូលរួមក្នុងពិធីបង្កក់កូនខ្លួន កាលពីថ្ងៃទី១២ ខែមករា ទៀតផង។

បន្ថែមលើនេះ លោក ហេង គីមហៀង ថែមទាំងលើកទឹកចិត្ត តាមរយៈការបង្ហោះរូបថតជាមួយគ្នា អមដោយសារនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ថា «ពាក្យថាមិត្តភក្ដិ​ បងប្អូន​ អ្នកផ្សេងគេអាចនឹងគិតថា វាជាពាក្យធម្មតា តែ​សម្រាប់ខ្ញុំ គឺវាធំធេងខ្លាំងព្រោះមនុស្សម្នាក់ៗមិនបានចេះតែស្គាល់គ្នានោះទេ​ ទាល់តែយើងមាននិស្សយ័មែនទេ…​សម្លាញ់ ?​

កុំបាក់ទឹកចិត្តអីសម្លាញ់ ពួកយើងគ្រប់គ្នាតែងតែនៅក្បែរឯងជានិច្ច ស៊ូៗឡើងវិញគ្នាជឿថាឯងប្រាកដជាអាចធ្វើវាបានឡើងវិញ ហើយល្អជាងមុនទៀតផង
អរគុណសម្រាប់ទឹកចិត្តក្នុងការរាប់អានរវាងគ្នានឹងគ្នា Meanon Hong Ratanak Soy Oum Tour Ah Cha Ly #កូនប្រុស១០ឆ្នាំក្រោយចាំសងសឹកក៏មិនយឺតពេលដែរokChanun»៕

Related posts