ដេននី ក្វាន់ ជាអតីតតារាសម្ដែងមួយរូប ដែលនិយាយស្លៀកពាក់បែកស៊ិ,,ចស៊ី ទទួលការរងការរិះ,,គន់ជាច្រើន កាលពីប៉ុន្មានឆ្នាំមុន រហូតដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្អាកសកម្មភាពសម្ដែងរបស់នាងរយៈពេល១ឆ្នាំថែមទៀតផង។
ទោះយ៉ាងណា ដេននី ក្វាន់ មិនបារម្ភពីជីវភាពនោះឡើយ ដោយនាងចាប់ផ្ដើមប្រកបរបររកស៊ីលក់តាមអនឡាញ ហើយការងាររបស់នាងទៀតសោត ចេះតែដាក់ចុះដុះឡើង រីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ ធ្វើឲ្យជីវភាពកាន់តែប្រសើររហូតពង្រីកមុខរបរថែម។
បន្ថែមលើនេះ ពេលកំពុងកាប់កបលើមុខជំនួញនោះ ដេននី ក្វាន់ បានសកម្មនឹងការងារមនុស្សធម៌ ព្រមទាំងស្លៀកពាក់រម្យទម ធ្វើឲ្យមហាជន កែប្រែពីការមិនចូលចិត្ត មកចូលចិត្តនាង រហូតដល់ធ្វើឲ្យនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង១លានឯណោះរហូតមកដល់ពេលនេះ។
ងាកមកស្នេហាវិញ ដេននី ក្វាន់ ធ្លាប់បរាជ័យជាមួយលោក មករា ថៅកែការ៉ាស់ឡាន ហើយក៏សាងស្នេហ៍ថ្មីជាមួយចឹក ឡេង រហូតទទួលបានដំណក់ឈា,,មរួមគ្នា។ ដេននី ក្វាន់ បានធ្វើការសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។
រហូតមកដល់ពេលនេះ ដេននី ក្វាន់ មានកូនចំនួន២នាក់មកហើយ ដោយកូនទី១ ឈ្មោះល្អហួស ដែលកន្លងមក ត្រូវបានគេដឹងថាជាក្មួយរបស់នាងនោះ។ តែក្រោយមក ដេននី ក្វាន់ ធ្វើការអះអាងជាកូនរបស់ខ្លួននោះ។ ទោះមានកូន២ក៏ពិតមែន តែបើមើលសម្រស់ដេននី ក្វាន់ ដូចក្រមុំអញ្ចឹង។
ទោះយ៉ាងណាក្រោយមានដំណក់ឈាមរួមគ្នា និងសាងភាពផ្អែមល្ហែមជាមួយចឹកឡេង បានមួយរយៈ ដេននី ក្វាន់ ក៏ប្រកាសក្លាយជាSingle Momយ៉ាងភ្ញាក់ផ្អើល។ ក្រោយក្លាយចែកផ្លូវជាមួយស្វាមី មិនទាន់បានប៉ុន្មានផង ស្រាប់តែមានអ្នកឆាតញ៉ែ ដេននី ក្វាន់ព្រាត។
ជាការឆ្លើយតប ថ្មីៗនេះ ដេននី ក្វាន់ បានបង្ហោះសារថា «អ្នកឆាតញ៉ែអើយ ញ៉ែអីក៏ញ៉ែម្ល៉េះ? ចាំមេម៉ាយអោយគ្រប់មួយឆ្នាំសិនមើល ទើបតែមេម៉ាយមួយខែសោះនឹង សុំទោស អូនអត់ទាន់បើក ទេ»៕