និយាយដល់ឈ្មោះពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដីប្រកបដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។
សតម្ថភាពដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ដោយឡែក និយាយពីជីវិតគូវិញ អ្នកនាង ក៏កំពុងជោគជ័យយ៉ាងត្រចះត្រចង់ រស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារដ៏តូចរបស់ខ្លួន។
អ្វីកាន់តែត្រេកអរបន្ថែមទៀតនោះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃខួបកំណើតរបស់កូនច្បងច្បងគម្រប់អាយុ១១ឆ្នាំ, ពិធីការិនីដ៏ល្បីអ្នកនាង ចាន់ កែវនិមល មានកាដូពិសេសសម្រាប់កូនស្រីច្បងរូបនេះ ហើយពេលបើកមើល ស្រាប់តែឃើញថា អូន ទេពី មានប្អូនប្រុស។
ក្រោយពពោះរយៈពេលប្រមាណ៩ខែ១០នោះ, អ្នកនាង ចាន់ កែវនិមល ក៏បានសម្រាលកូនប្រុស តាមបែបធម្មជាតិ ដោយសុវត្ថិភាព និងជោគជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកចេញពីមន្ទីរពេទ្យ នាពេលនោះ អ្នកនាង ចាន់ កែវនិមល បានរៀបរាប់ថា «យើងធ្វើបានហើយកូនមាសម្តាយជម្រាបសួរអ៊ំពូមីង អូនឈ្មោះ សីលា ចាន់ចេស្តា អរគុណលោកគ្រូអ្នកគ្រូនៅមន្ទីរពេទ្យ Orienda International Hospital – មន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលបានមើលថែរអូននិងម៉ាក់រហូតមកដល់ពេលនេះ អរគុណអ៊ំពូមីងសម្រាប់ការជូនពរ»។
ក្រោយសម្រាលតាមបែបធម្មជាតិមិនដល់១ថ្ងៃផង ពេលនេះ អ្នកនាង ចាន់ កែវនិមល អាចងើបដើរបានពកូនពេញដៃហើយ។ ក្រោយសម្រាលបាន២១ថ្ងៃ អ្នកនាង ថែមទាំងតែងខ្លួនស្អាតឡើងខ្ញង់ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរព្រាតតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតតែងខ្លួនឡើងខ្ញង់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ អ្នកនាង បានពោលពាក្យថា «ម៉ាក់ម៉ាក់កូនខ្ចី២១ថ្ងៃលួចតែងខ្លួន»។ ដោយឃើញបែបនេះ អ្នកគាំទ្រ លាន់មាត់សរសើរថា «កូនខ្ចីហើយស្អាតចឹងចង់តែយកទៀតតាបង, បងញុំាអីបានក្បាលពោះរៀបស្អាតម្លេះបងខ្ញុំទើបសម្រាលបាន12ថ្ងៃដែរចង់ស្រកក្បាលពោះ, ខ្ចូតណាស់ សុំរៀនសូត្រផងអូនសម្លាញ់ ពូកែថែរាងណាស់»។
ចំពោះការសួរនាំញុំាអីបានក្បាលពោះរាបស្មើនេះ, អ្នកនាង ចាន់ កែវនិមល ឆ្លើយថា «បងរឹតហ្គានតាំងពីថ្ងៃសម្រាលរួចភ្លាម ញុំាទឹកក្តៅ ញុំាបាយតិច តែញាំប្រភេទស៊ុបជំនួសវិញ ស្ទីមនិងសង្កត់អំបិលរាល់ព្រឹក បងធ្វើរាល់ថ្ងៃរហូតដល់ឥឡូវអូន គីឡូបងនៅលើសមុនមិនដល់២គីឡូទេ»៕