ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយលោក ឌួង ឆាយ រយៈពេលប្រមាណ២ឆ្នាំមកនេះ អ្នកនាង ដេត ម៉ាលីណា នៅតែរក្សាខ្លួនឲ្យនៅទំនេរ ឬហៅថាជាអ្នកម្ដាយSingleដដែល ដោយមិនទាន់បើកចំហបេះដូងទទួលអ្នកណាម្នាក់ឡើយ។
ជុំវិញរឿងស្នេហានេះ អ្នកនាង ដេត ម៉ាលីណា ក៏តែងតែបញ្ជាក់ជំហរ រក្សាខ្លួនឲ្យនៅទំនេរ ទុកពេលវេលារកលុយ ទុកពេលសម្រាប់កូនៗ និងផ្ដល់សុភមង្គលឲ្យគ្រួសារទាំងមូល។ ការនិយាយបែបនេះ ទំនងជាអ្នកនាង រាងចាលហើយមើលទៅ បានជា ប្រការជំហរម្ដងហើយម្ដងទៀតរឿងរក្សាខ្លួនឲ្យនៅSingleនេះ។
ចំពោះរឿងស្នេហានេះ បើសិនជាអ្នកនាងបើកចិត្តវិញ មិនដឹងថា មានប្រុសៗប៉ុន្មានដាក់មកដាក់ពាក្យសុំធ្វើជាម្ចាស់បេះដូងនោះឡើយ ព្រោះថា អត្តចរិត ក៏ល្អ ស្អាត ឆ្លាត ថែមទាំងពូកែរកស៊ី ជាស្ត្រីដ៏រឹងមាំ និងមានទំនួលខុសត្រូវ ចិញ្ចឹមកូនបានយ៉ាងល្អ។
ចំណុចល្អទាំងនេះ របស់អ្នកនាង ដេត ម៉ាលីណា តែងតែត្រូវបានអ្នកគាំទ្រលើកសរសើរ ពិសេសលើរូបសម្រស់ ដោយពួកគេ តែងតែលើកឡើងថា អ្នកនាង ដេត ម៉ាលីណា ស្អាតដូចក្រមុំអាយុ១៨ឆ្នាំ អញ្ចឹង បើទោះពេលនេះ ស្ថិតក្នុងវ័យ៣០ឆ្នាំ និងមានកូន៣ហើយក៏ដោយនោះ។
ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ អ្នកនាង បានបង្ហោះរូបថតជាមួយកូនស្រីរបស់ខ្លួនយ៉ាងស្រស់ស្អាតថា «កំដរម៉ាក់បានគ្រប់ទីកន្លែងជីរិតម៉ាមីមានកូនគ្រប់គ្រាន់ហើយ អូនភឺលថា ម៉ាមីធាត់ណាស់ចឹងជូនម៉ាមីមក»។
តាមរយៈនេះ មានការលើកសរសើរនាងថា «អូនភីល គួរអោយស្រលាញ់ណាស់ តែស្រលាញ់ម៉ាក់ម៉ាក់ជាង, ម៉ាមីខ្ជូតខ្លាំងណាស់, ស្អាតណាស់ចែ, អូនភីលឆ្លាតណាស់មើលទៅ, អូនភឺលCute ណាស់ »៕