សោកស្ដាយ! ក្រោយ​រង​បរាជ័យ, ប៉ាគីអៅ បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​ក្ដុកក្ដួល លាយឡំ​ទឹកភ្នែក​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួជមកហើយ​ថា កីឡាករ Manny Pacquiao ម្ចាស់​ជើងឯក​ប្រដាល់​ពិភពលោក ៨ សម័យ បាន​រង​បរាជ័យ​ក្រោម​កណ្ដាប់ដៃ​អ្នក​ប្រដាល់​គុយបា Yordenis Ugas ដោយ​ពិន្ទុ​ឯកច្ឆន្ទ ក្រោយ​ប្រកួត​ពេញ ១២ ទឹក​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​សៅរ៍ (​ព្រឹក​ថ្ងៃអាទិត្យ​ម៉ោង​នៅ​កម្ពុជា​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ ចៅក្រម​ទាំង​៣ រូប​បានផ្ដល់​ពិន្ទុ​ឈ្នះ​ចាញ់​ដោយ​ឯកច្ឆន្ទ ១១៥-១១៣ ខណៈ​ចៅក្រម ២ រូប​ទៀត​បានផ្ដល់​ពិន្ទុ​ដូចគ្នា​គឺ ១១៦-១១២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ ប៉ា​គី​អៅ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ «Manny Pacquiao» ក្នុងនោះ មាន​ទាំង​រូបថត លោក​ជូត​ទឹកភ្នែក​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បាន​បង្ហោះ​សារ​យ៉ាង​ក្ដុកក្ដួល ជា​ភាសា​អង់គ្លេស​ថា «I want to thank God for giving me the strength to fight. I thank my family for always standing beside me. I wish to congratulate Ugas and his team. Although I hoped for a different outcome, I wish him the best.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Thank you to the fans all around the world who were watching. Thank you to every Filipino that has ever supported me. I’m so proud to represent my country. I’m sorry I could not give you a win, but I did my very best. From the bottom of my heart, THANK YOU! God bless you all! Mabuhay!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ​នេះ ត្រូវបាន​សម្រួល​ជា​ភាសា​ខ្មែរ​ថា «​ខ្ញុំ​ចង់​អរគុណ​ព្រះ ដែល​ប្រទាន​កម្លាំង​ដល់​ខ្ញុំ ក្នុងការ​ប្រយុទ្ធ​។ ខ្ញុំ​អរគុណ​គ្រួសារ​ខ្ញុំ ដែល​តែងតែ​ឈរ​ក្បែរ​ខ្ញុំ​។ ខ្ញុំ​សូម​ជូនពរ​Ugas និង​ក្រុម​របស់គាត់​។ ថ្វីត្បិតតែ​ខ្ញុំ​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ផ្សេង ប៉ុន្តែ​ខ្ញុំ​សូម​ជូនពរ​ឱ្យ​គាត់​ជួបតែ​សំណាងល្អ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ទូទាំង​ពិភពលោក ដែល​បាន​ទស្សនា​។ សូម​អរគុណ​ដល់​ជនជាតិ​ហ្វីលីពីន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​ខ្ញុំ​។ ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​បាន​ធ្វើជា​តំណាង​ប្រទេស​របស់ខ្ញុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សុំទោស ដែល​ខ្ញុំ​មិន​អាច​ផ្តល់​ជ័យជម្នះ​ដល់​អ្នក ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​។ ពី​បាត​បេះដូង​ខ្ញុំ​សូម​អរគុណ​! សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នក​គ្រប់គ្នា​!​ប៉ា​គី​អៅ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment