ក្រោយ​គេ​និយាយ​​​ថា​ខ្លួន​ស្អាត ដោយសារ​កែ​សម្ផស្ស​ ចាន់ ស្រីខួច ទ្រាំ​អត់​បាន ​និយាយ​ពាក្យ​ចេញ​ពី​ចិត្ត​ថា កាល​នៅ​ខ្មៅ…

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៧ ក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ​នៅក្នុងវគ្គThe Blind Audition សប្ដាហ៍ទី២ , ចាន់ ស្រីខួច ស្ថិតក្នុងអាយុ១២ឆ្នាំ បានជ្រើសរើសបទ «ចូលមកធ្វើអ្វីបើគង់ចាក់ចេញ» មកបកស្រាយ ហើយនៅពេលនោះកៅអី៣បានវិលមករកនាង។

ក្រោយទទួលបានកៅអី៣នោះ ចាន់ ស្រីខួច ក៏សម្រេចជ្រើសរើសយក អ្នកនាង ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹក ហើយឈានដល់វគ្គThe Battle នាងក៏ទទួលបានជោគជ័យទៀត ដោយផ្ដួល ម៉ា រ៉ាស្ទីណា ដើម្បី ឈានទៅវគ្គបន្តនោះ។ ទោះយ៉ាងណា ចាន់ ស្រីខួច ក៏បានធ្លាក់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បើទោះជាមិនបានពានក៏ពិតមែន តែប្រជាប្រិយភាពរបស់ស្រីខួច ត្រូវបានគេស្គាល់ច្រើនតាំងពីពេលនោះមក រហូតមកដល់ពេលនេះ ស្រីខួច មានអាយុចូល១៨ឆ្នាំហើយ ប្រជាប្រិយភាពរបស់នាងមិនថមថយនោះឡើយ ថែមទាំងមានឱកាសការងារជាបន្តបន្ទាប់ទៀតផង។

អ្វីជាការចាប់អារម្មណ៍នោះ ពេលស្ថិតក្នុងវ័យ១៨ឆ្នាំនេះ ស្រីខួច មានរូបសម្រស់ស្រស់ស្អាតក្រមុំស្ដូក មើលសឹងមិនស្គាល់ ហើយតែងតែបង្ហាញស្ទីលលេងខ្លួនស្អាតប្លែកគួរជាទីគយគន់។

ទោះយ៉ាងណាភាពស្អាតរបស់នាង ត្រូវបានមតិមួយចំនួនលើកឡើងថា ដោយសារតែការកែកុន ទើបនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្រីខួច បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយពោលពាក្យថា «អឹម កែ​ច្រមុះ ចាក់​ថ្គាម ចាក់​ថ្នាំ​អោ​យស បើ​ជ្រុល​ចឹ​ង​មិន​ព្រម​ថា​ខ្ញុំ​ចាប់ជាតិ​ជាថ្មី តា​ហ្មង​ទៅ​???

កាល​នៅ​ខ្មៅ ដៀល​ខ្ញុំ​ខ្មៅ មុខ​ចឹ​ង តែងខ្លួន​សំរែ​ចឹ​ង ហេ​ចង់​ធ្វើ​សុទ្ធ​តារា ដល់​តា​ពេល​ផ្លាស់ប្ដូរ​បន្តិច មាន​លុយ​ធ្វើ​អី​ក៏​សម បាន​បញ្ឈប់​គំនិត​នេះ​ភ្លាម បើ​មិន​ចេះ​ស្រឡាញ់​ខ្លួនឯង​ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​ខ្លួន​ខ្ញុំ​ទេ កុំ​និយាយ​បំបាក់​អ្នកដទៃ​ដើម្បីអោយ​ខ្លួនឯង​មើលទៅ​ល្អ​ជាងគេ ចូរ​បង្កើត​តម្លៃ​ដោយ​ខ្លួនឯង ហើយ​សូម​បញ្ឈប់​រាល់​ការ​តិះដៀល​អ្នកដទៃ​តទៅ ទៀត​។

សូមទោស​តែ​ទ្រាំ​អត់​បាន​មែន ​ហើយ​មួយទៀត រាល់​ការផ្លាស់ប្ដូរ​សុទ្ធ​តែមាន​ហេតុ​នឹង​ផល តែ​ខ្ញុំ​សូម​ឈរ​ជា​ម​តិ ក៏ដូចជា​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​អូនៗ ​និង​បងៗ​ស្រី​ដែល ត្រូវបាន​គេ​មើលងាយ​នូវ​រូប​សម្រស់​ខាងក្រៅ​ដូចដែល​ខ្ញុំ​ធ្លាប់បាន​ឆ្លងកាត់​កន្លងមក ( ចូរ​យកពាក្យ​មើលងាយ​ទាំងអស់នោះ ហើយ​ផ្លាស់ប្ដូរ​វា​មកជា​ការស្រឡាញ់​ខ្លួនឯង​អោយ​ខ្លាំង​ជាង​មុន នៅពេលដែល​យើង​ចេះ​ស្រឡាញ់​ខ្លួនឯង នោះ​យើង​នឹង​ចេះ​ស្វែងរក​វិធី​ដើម្បី​កែប្រែ​ខ្លួនឯង​អោយ​កាន់តែ​ប្រសើរ​ហើយ​ល្អ​ជាង​មុន​ជាមិនខាន )​stay positive speak for urself n love urself​»៕

Related posts