អ្នកស្នេហាវិស័យសិល្បៈ បានដឹងខ្លះហើយពីខ្សែជីវិតរបស់ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTNអ្នកនាង សេន ចិន្តា ហៅ ស្រីអ៊ីត ដោយនាង បានសម្រេចលែងលះដាច់ស្រេចជាមួយអតីតស្វាមីជាគ្រូបង្រៀន បន្សល់ទុកកូនស្រីម្នាក់ក្នុងបន្ទុកនោះ។
ក្រោយពីលែងលះជាមួយស្វាមី និងអោបក្រសោបយកកូនស្រីបណ្ដូលចិត្តមកចិញ្ចឹមបីបាច់ថែទាំយ៉ាងយកចិត្តដាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំនោះ, ពេលនេះ កូនស្រីបណ្ដូលចិត្តរបស់ ស្រីអ៊ីត ឈ្មោះថា ង៉ា ស្រីណាន កំពុងទទួលការទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្ដាយជាទីស្រឡាញ់លើវិថីសិល្បៈ។
ងាកមកស្រីអ៊ីត ខ្លួនឯងវិញ បច្ចុប្បន្ន កំពុងទទួលបានភាពជោគជ័យខ្លាំងលើវិថីសិល្បៈ ហើយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតរបស់ខ្លួននោះ អ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹក មានទាំងរូបថតថើបឪពុកម្ដាយផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ ស្រីអ៊ីត បានរៀបរាប់ពីគុណរបស់ឪពុកម្ដាយ និងជូនពរខ្លួនឯងម៉ាអែមថា «ថ្ងៃនេះជាថ្ងៃកំណើតកូន 10.1.2023 កូនសូមអរគុណពុកម៉ែដែលបានផ្ដល់កំណើតអោយកូន
កូនគ្មានអ្វីតបស្នងលោកទាំងពីរស្មើរនឹងលោកគុណពុកម៉ែទេ គុណពុកម៉ែកូនរៀបរាប់មិនអស់ទេ កូនសូមជូនពរពុកម៉ែអោយមានអាយុវែង មានសុខភាពល្អ កូនស្រលាញ់ពុកម៉ែ ( នឹងសូមជូនពរខ្លួនឯង អោយមានសុខភាពល្អ រឹងមាំ មានសម្រស់ស្រស់ស្អាត បងប្អូនអាណិតច្រើន រកលុយបានច្រើនៗ»៕