ក្រោយ​ឃើញ​អ្នក​ស្រី ទ្រី ដាណា បង្ហាញ​ការ​ឈឺ​ចា,ប់​ចំពោះ​រឿង​មួយ​នេះ, ​​ លោក​ ឌួង ឆាយ​ ពោល​ពាក្យ​ថា បើ​ខ្ញុំ​វិញ…

ស្រប​ពេល​កំពុង​មាន​រឿង​ក្ដៅ​គគុក​ជាមួយ​គ្នា​ មិន​ទាន់​ដឹង​ស​ខ្មៅ​នោះ, កាលពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២៣ ស្រាប់តែ​ក្រុមហ៊ុនទេសចរណ៍ «2WORLD TRAVEL CAMBODIA» បាន​ស៊ែរ​នូវ​ព័ត៌មាន​ កាលពី៣ឆ្នាំមុន និយាយពីអ្នកស្រី ទ្រី ដាណា ព្រមាន​ទៅ​កាន់​អ៊ំ​ស្រី ដែល​ចេះដឹង​រឿង​របស់​ខ្លួន​នោះ។

ប្រតិកម្ម​ទៅ​នឹង​ការ​ស៊ែរ​រឿង​ចាស់​នេះ, អ្នកស្រី ទ្រី ដាណា បាន​បង្ហោះ​ស្ក្រីន​សត​នៃ​ការ​ស៊ែរ​ខាង​លើ​​ អមដោយការរៀបរាប់ទាំងឈឺចាប់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថា «ខ្ញុំគ្រាន់តែចង់បានពាក្យឆ្លើយតបសមស្របមួយ សម្រាប់ខ្ញុំខ្លួនឯង និងកូនៗ ប៉ុណ្ណោះ មិនគិតថាចង់មានរឿងវែងឆ្ងាយទេ ហេតុអីមិនឆ្លើយតប ហើយចែករំលែករឿងគ្រួសារខ្ញុំតាំងពី៣ឆ្នាំមុន។

ដូចខ្ញុំនិយាយហើយ មុនពេលបង្ហោះ ខ្ញុំបានដាក់លិខិតទៅ២ដង ក្នុងគោលបំណងចង់បានការឆ្លើយតបសមស្របមួយ សម្រាប់ការខកចិត្តរបស់នាងខ្ញុំ គ្រាន់តែដើម្បីអារម្មណ៍ស្ងប់ ហើយអាចឆ្លើយប្រាប់កូនៗ ថាម៉ាក់បានធ្វើហើយ។ តែគេមិនត្រឹមមិនអើពើ នៅមើលងាយ ហើយ Share រឿងចាស់ៗមកឌឺ អោយអារម្មណ៍ខ្ញុំកាន់តែឈឺចាប់។

តែឥឡូវនេះ ខ្ញុំដឹងហើយថាមកពីមូលហេតុអី បានជាសេវាកម្មក្រុមហ៊ុនទេសចរណ៍ 2World Travel នេះធ្វើបាបខ្ញុំបែបនេះ មិនមានឆន្ទៈនៅក្នុងការដោះស្រាយ បងប្អូនចូលមើល share ទៅដឹងហើយ បងប្អូនជួយគិតខ្ញុំបន្តិចទៅមើល តើគេមានគំនិតអ្វីឲ្យប្រាកដ?
ដូច្នេះ មានតែទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ»។

ដោយឃើញបែបនេះ លោក ឌួង ឆាយ បានស៊ែផុសរបស់អ្នកស្រី ទ្រី ដាណា ហើយលើកឡើងថា «ខ្ញុំ​ស្អប់​បំផុត​អ្នក​ណា​យក​ចំណុច​ខ្សោយ និង​រឿង​ក្រុម​គ្រួសារ​ជាពិសេស​រឿង​អតីតកាលគេមកនិយាយ។ យើងបើកក្រុមហ៊ុនធ្វើជំនួញអតិថិជនគឺជាស្តេច។

បើអតិថិជនមិនពេញចិត្ត យើងសូមទោស និង​ប៉ះប៉ូវ​អោយគេទៅចប់រឿងហើយ។ ដាណាមនុស្សស្រួលនិយាយគ្នាណាស់តាំងពីដើមមក។ លុយដាណាមិនខ្វះទេ ប៉ុន្តែភាពឈឺចាប់នៃពេលវេលាបុណ្យ​សម្រាប់​កូនៗពិតជាសំខាន់ណាស់។ ពីព្រោះ​ពួកខ្ញុំអ្នកធ្វើជំនួញពិបាករកពេលដើរលេងក្រៅប្រទេសជុំកូនៗណាស់។ បើខ្ញុំវិញខឹងជាងនឹងទៀត។ ខ្ញុំនឹងមិនប្រើសេវាកម្មក្រុមហ៊ុននឹងទៀតទេ។ មនុស្សខ្ញុំកំរបញ្ចេញមតិរឿងគេណាស់ ប៉ុន្តែក្រុមហ៊ុនពិតជាខុសខ្លាំងណាស់ដែលបង្ហោះចឹង ហើយកាន់តែខុសគឺគេខំផ្តល់សេចក្តីទុកចិត្តជឿជាក់លើក្រុមហ៊ុនបែរជាផ្តល់សេវាកម្មគេមិនបានល្អហើយធ្វើស៊ែរចឹងទៀត»៕

Related posts