កាន់តែ​វែងឆ្ងាយ! ក្រុមហ៊ុន​ទេសចរណ៍​មួយ​នេះ ​ចែក​រំលែក​រឿង​៣ឆ្នាំ​មុន​ ធ្វើឲ្យ ​អ្នក​ស្រី ទ្រី ដាណា ​ឆ្លើយតប​ទាំង​ឈឺ​ចា,ប់​ថា…(មានវីដេអូ)

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​អំឡុង​ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា និង​អ្នកស្រី ទ្រី សុផានិត ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​នោះ ធ្លាប់​មាន​ជ,ម្លោះ​ជាមួយគ្នា​យ៉ាង​ក្ដៅ​គគុក រហូតដល់​មានការ​ប្ដឹងផ្ដល់​ឡើង​តុលាការ​ទៀត​ផង។

នៅពេលនោះ មានអ៊ំស្រីម្នាក់ ចេញមកសម្របសម្រួលរឿងបងប្អូនរបស់អ្នកទាំង២ តែត្រូវអ្នកស្រី ទ្រី ដាណា ប្រាប់ ទៅវិញ កុំឲ្យចេះដឹងរឿងរបស់អ្នកស្រី។ អំឡុងពេលនោះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយរឿងនេះ ផងដែរ។ តែរឿងនេះរំលងផុត៣ឆ្នាំមកហើយ។

ពេលថ្មីៗនេះ ពេលអ្នកស្រី ទ្រី ដាណា មានរឿងរ៉ាវជាមួយក្រុមហ៊ុនទេសចរណ៍មួយនោះ ស្រាប់តែខាងក្រុមហ៊ុនទេសចរណ៍ បានចែករំលែករឿងនេះ ឡើងវិញ ធ្វើឲ្យអ្នកស្រី ទ្រី ដាណា បង្ហោះសារវិញឆ្លើយតបទាំងឈឺចាប់។

​បង្ហោះភ្ជាប់ជាមួយស្ក្រីនសតមួយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា បានលើកឡើងថា «ខ្ញុំគ្រាន់តែចង់បានពាក្យឆ្លើយតបសមស្របមួយ សម្រាប់ខ្ញុំខ្លួនឯង និងកូនៗ ប៉ុណ្ណោះ មិនគិតថាចង់មានរឿងវែងឆ្ងាយទេ ហេតុអីមិនឆ្លើយតប ហើយចែករំលែករឿងគ្រួសារខ្ញុំតាំងពី៣ឆ្នាំមុន។

ដូចខ្ញុំនិយាយហើយ មុនពេលបង្ហោះ ខ្ញុំបានដាក់លិខិតទៅ២ដង ក្នុងគោលបំណងចង់បានការឆ្លើយតបសមស្របមួយ សម្រាប់ការខកចិត្តរបស់នាងខ្ញុំ គ្រាន់តែដើម្បីអារម្មណ៍ស្ងប់ ហើយអាចឆ្លើយប្រាប់កូនៗ ថាម៉ាក់បានធ្វើហើយ។ តែគេមិនត្រឹមមិនអើពើ នៅមើលងាយ ហើយ Share រឿងចាស់ៗមកឌឺ អោយអារម្មណ៍ខ្ញុំកាន់តែឈឺចាប់។

តែឥឡូវនេះ ខ្ញុំដឹងហើយថាមកពីមូលហេតុអី បានជាសេវាកម្មក្រុមហ៊ុនទេសចរណ៍ 2World Travel នេះធ្វើបាបខ្ញុំបែបនេះ មិនមានឆន្ទៈនៅក្នុងការដោះស្រាយ បងប្អូនចូលមើល share ទៅដឹងហើយ បងប្អូនជួយគិតខ្ញុំបន្តិចទៅមើល តើគេមានគំនិតអ្វីឲ្យប្រាកដ?
ដូច្នេះ មានតែទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ»៕


Related posts