អគ្គនាយកក្រុមហ៊ុនKCគ្រុប ៖ ក្មេងស្រីនៅ ABC គាត់អាចនិយាយខុស វាជាកំហុសដោយចេតនា ឬអចេតនានៃកាសិក្សាស្រាវជ្រាវមិនដល់ តែអ្នកខ្លះប្រើសម្ដីប្រ,មា,ថគេ ខុសជាងគេវិញទេ

កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូ របស់បុគ្គលិកវិទ្យABC២នាក់ ផ្សព្វផ្សាយ​ផលិតផលទឹកដោះគោ ឆ្លៀតនិយាយភ្ជាប់ពីប្រវត្តិរបស់ខ្មែរថា «យើងត្រូវចាំណា ខ្មែរ ជាការបូកបញ្ចូលគ្នារវាងចិន និងឥណ្ឌា…» ធ្វើឲ្យមហាជនមានការប្រតិកម្ម និងអស់សំណើចយ៉ាងខ្លាំង។

ក្នុងចំណោមអ្នកប្រតិកម្មជាច្រើននោះ ក៏មាន តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ផងដែរ ដោយនាងបង្ហោះសារបែបលេងសើចថា «លោកឪពុក លាវខាត់ របស់កូន ហេតុអ្វី បានជាមិនប្រាប់កូនថា យើងជាកូនចិនកាត់ឥណ្ឌា អ៊ីចឹង?»។

ដោយឃើញអ្នកនាង ខាត់ សុឃីម បង្ហោះសារនិយាយបែបនេះ, អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចូលទៅខំមិនព្រាតបែបអស់ចំណើច ជាការប្រតិកម្មដែរថា « បងឃីមចេះដុតឈឺៗទៀត, ពេលដឹងយឺតពេលបាត់, ខ្ញុំជាប់សែចិនដែរលោកអើយ…ពីមុនមកខ្ញុំមិដែរសោះ.., ខ្ញុំក៏រៀនមិនដល់ដែរបង, ខ្ញុំជាប់សែចិនដែរលោកអើយ…ពីមុនមកខ្ញុំមិដែរសោះ..»។

ជុំវិញរឿងនេះផងដែរ ព្រះតេជព្រះគុណ​មួយ​អង្គ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ «Chhun Bann» បានលើកជាយោបល់ថា «ពួកគាត់លក់ទឹកដោះគោ មិនមែននាទីប្រវត្តិសាស្រ្តទេបងប្អូន។ សូមបងប្អូនជាតិខ្មែរយើងទាំងអស់ជួយ​ឈ្វេងយល់ និងសិក្សាបន្ថែមទៀត ថាតើបឋមក្សត្រិយ៍នៃកម្ពុជាយើងជាជនជាតិចិនដូចគាត់ថាមែនឬអត់? ហេតុអីបានមោទនភាពជាខ្មែរចេះតែបាត់បង់បែបនេះ? អនិច្ចាជាតិខ្មែរណាស់ … គ្មានអ្នកបន្ថោកយើងទេពេលខ្លះគឺយើងខ្លួនឯងនេះហើយ …»។

ទោះយ៉ាងណា ងាកមក លោក ឃិត ឈឿន​ អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហោះរូបថត១សន្លឹក ហើយវែកញែកជុំវិញរឿងនេះថា «មួយជីវិតស្អប់ការឈ្លោះគ្នា ការជេរគ្នា។ មិនថាក្នុងករណីរគ្រួសារ ការងារ ឬសង្គមជាតិ។ ការជជែកពិភាក្សាគួរមានសុជីវធម៌។ ឃើញអ្នកខ្លះប្រើសម្តីអសុរស ជេរគ្នា ដំបូងអាចថាអ្នកបង្ករហេតុ អ្នកនាំរឿងមុនខុស តែនៅពេលដែលចាប់ផ្តើមអាកប្បកិរិយាបែបនេះ អ្នកដែលជេរប្រមាទគេ ខុសជាងគេវិញទេ»។

លោក បន្ត ដោយសង្កត់ធ្ងន់ថា «ក្មេងស្រីនៅABC គាត់អាចនិយាយខុស វាជាកំហុសដោយចេតនាឬអចេតនានៃកាសិក្សាស្រាវជ្រាវមិនដល់ ជាពិសេសសម័យយើងសព្វថ្ងៃ ពីធីករ មិនមានកំរិតវិជ្ជាខ្ពង់ខ្ពស់ ក្រមសីលធម៌ក្នុងការនិយាយ។ តែអ្នកដែលរិះគន់ចេញមកជេរច្រាសឆ្អេះ ប្រើសម្តីអសីលធម៌ រិតតែអាក្រក់មើលទៅទៀត។ ករណីបែបនេះ វាបង្ហាញពីសង្គមមនុស្សមួយដែលគ្មានការអប់រំ។ មិនថាអ្នកនៅក្នុងឋានៈណា តួនាទីណា ប្រើចំពោះអ្នកណា សុវជីវធម៌គឺត្រូវប្រកាន់ជាប់។ សុជីវធម៌បង្រៀនអ្នកតាំងពី ដេកដើរ ឈរអង្គុយ និយាយស្តី សំពះ បើកបរយានយន្ត… ពីមនុស្សក្នុងគ្រួសារ ក្នុងក្រុមហ៊ុន ក្នុងសង្គមជាតិ ក្នុងផ្ទះ ក្នុងវត្តអារាម ទីសាធារណៈ..។
សម្តីសជាតិ មាយាទសត្រកូល។គោរពស្រឡាញ់អ្នកដទៃ គឺផ្តល់តម្លៃអោយខ្លួនឯង។

វាគ្មានតម្លៃអីយករឿង កេរ្តិ៍ខ្មាសក្នុងគ្រួសារ មានលាតត្រដាងបង្ហាញគេទេ តើអ្នកធ្វើទៅបានអ្វី ក្រៅពីក្តីអាម៉ាសទាំងនោះត្រឡប់មកលើខ្លួនអ្នកវិញទេ។ បើអ្នកជាមនុស្សច្រឡើសបើសច្រឡោងខាម គង់គ្មានអ្នកណាគោរពស្រឡាញ់អ្នកទេ»៕

Related posts