ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ហើយរក្សាខ្លួនឲ្យនៅទំនេរជាង១ឆ្នាំមកនោះ, លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។
នារីដ៏ស្រស់ស្អាតនោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ហ៊ ម៉ីលី ជាម្ចាស់ហាងលក់មាសពេជ្រ និងការាសសាំងនៅផ្រសាចំបក់ ខេត្តតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។
បច្ចុប្បន្ន លោកឌួង ឆាយ មានកូនប្រុសស្រីចំនួន៣នាក់ជាដំណក់ឈាមរួមគ្នា ជាមួយ អ្នកនាង ដេត ម៉ាលីណា រួមមាន ១.ឈ្មោះ ឌួង គីមវិសាល ហៅឌុប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភឺល។
ងាកមកគូដណ្ដឹងរបស់លោក ឌួង ឆាយ ក្មេងតែអាយុនោះទេ។ តែចិត្តគំនិតមិនក្មេងទៅតាមអាយុនោះឡើយ ហើយអ្វីដែលពិសេសនោះ នាង មានការស្រឡាញ់ចំពោះកូនរបស់លោក ឌួង ឆាយ ដូចកូនបង្កើតអញ្ចឹង។ ចំណុចនេះ ត្រូវបានលោកឌួង ឆាយ លាន់មាត់សរសើរផងដែរ។
ដោយឡែក កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ លោកឌួង ឆាយ និងកូនៗ បានយកនាំខេក ជាមួយកាដូទៅSurprise ម៉ីលី។ អ្វីជាការកត់សម្គាល់នោះ នៅក្នុងកាដូ មានរបស់មានតម្លៃ គឺជា នាឡិកា ដាំពេជ្រ ដែលលោក ឌួង ឆាយ កុម្ម៉ង់មកពីបរទេសថែមទៀតផង។
លើសពីនេះ អ្វីជាការចាប់អារម្មណ៍ទៀតនោះ, លោក ឌួង ឆាយ និងអូនភឺល សហការគ្នា បំពាក់នាឡិកាដាំពេជ្រ ឲ្យ ម៉ីលីមើលទៅជាមានក្ដីសុខខ្លាំងណាស់៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖