អ៊ែលលី ត្រៀម​ទៅ​ប្រទេស​ជប៉ុន​ស្អែក ស្រាប់តែ​ អ្នកនាង​ ផន សុផារី ប្រាប់​ថា សុំ​ពេល​សម្រាក ផ្អាក​យំ​មួយ​រយៈ …

អតីត​តារា​កំប្លែង និង​អ្នកលេង​ល្ខោនបាសាក់​ល្បីឈ្មោះ អ្នកនាង ផន សុ​ផា​រី ក្រោយ​រៀបការ រហូតមកដល់​ពេលនេះ អ្នកនាង មានកូន​ចំនួន​២​នាក់ ក្នុងបន្ទុក ជាមួយនឹង​ការរស់នៅ​យ៉ាង​មាន​សុភមង្គល​។​

និយាយពីកូនរបស់អ្នកនាង ផន សុផារី ឈ្មោះ វណ្ណារ៉ា ហៅ អ៊ែលលី (Ellie)វិញ ត្រូវបានអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងក្នាញ់ខ្លាំងណាស់ ដោយសារតែកុមារីរូបនេះ ពូកែ សើច យំ លេងទឹកមុខ ក្រមិចក្រមើម គួរឲ្យស្រឡាញ់នោះ រហូតមានអ្នកខ្លះហៅនាងថា ជាស្ដេចមនុស្សទៀតផង។

ចំណែកឯកូនស្រីច្បងរបស់ អ្នកនាង ផន សុផារី កុមារី Bella វិញ ក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនមិនស្ទើរនោះដែរ។ និយាយរួម ពួកគេទាំង២នាក់បងប្អូននេះ នៅវ័យកុមារភាពសោះ អាចចូលរួមចំណែកឲ្យមុខរបររកស៊ីរបស់អ្នកម្ដាយរីកចម្រើនពីមួយថ្ងៃទៅ១ថ្ងៃទៅហើយ តាមរយៈ​ភាពល្បីល្បាញរបស់ពួកគេ។

ដោយឡែក ថ្មីៗនេះ ពួកគេ ត្រៀមទៅលេងប្រទេសជប៉ុនថែមទៀតផង ដោយអ្នកនាង ផន សុផារី បានបង្ហោះវីដេអូ បង្ហាញពីលិខិតឆ្លងដែនរបស់ពួកគេ និងសកម្មភាពផ្សេងៗ ហើយបញ្ជាក់ដាក់Captionថា រៀបចំអីវ៉ាន់ទៅជប៉ុន។

បន្ថែមលើនេះនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាង ផន សុផារី បានបង្ហោះរូបថតរបស់អ៊ែលលី ១សន្លឹក ហើយប្រាប់ថា «សុំពេលសម្រាក ផ្អាកយំមួយរយៈ ខ្លាចស្អែក បែកសំឡេង ព្រោះស្អែកត្រូវទៅយំស្រុកគេផង»។

តាមរយៈនេះ អ្នកគាំទ្រចូលទៅខំមិនព្រាតថា «យំឆ្លងប្រទេស, សន្សំកម្លាំង, អូនទៅស្រែកយំឲ្យផ្អើលប្រទេសជប៉ុនហ្មង, មកទៀតហើយកំពូលមនុស្ស, គេត្រៀមសំឡេងទុក, ទុកយំនៅព្រលាន, តិចអាចម៍លើយន្តទៀតអ៊ែលលី, ម៉ាក់ និងកូនដូចកូនភ្លោះចឹង, ក្មេងតូចចាឡឺម»៕

Related posts