ក្រោយរៀបការបានរយៈពេលប្រមាណ១ ឆ្នាំ និង ទទួលបានកូនប្រុសម្នាក់នោះ, តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ ត្រូវបានមហាជនផ្ទុះការសង្ស័យថា លោក បានបែកបាក់នឹងភរិយា កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ។
ការសង្ស័យនេះ កើតឡើងនៅពេលដែលឃើញសារជូនពររបស់លោក ម៉ាដូណា ថា«Happy Birthday to មហាមិត្ត អ៊ីណូ សូមឱ្យជោគជ័យគ្រប់ភារកិច្ចនឹងសម្រេចគ្រប់ការងារ សំខាន់នឹងបានជួបស្នេហាពិតកុំឱ្យស្រីបោកស្នេហាទៀត»។
អ្វីដែលកាន់តែច្បាស់ទៀតនោះ កាលពីពេលថ្មីៗកន្លងទៅនេះ, តារាចម្រៀង អ៊ីណូ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ចង់មាន Honey ដូចគេ»។ ជាមួយគ្នានេះ លោកថែមទាំងបានឆ្លើយឆ្លងការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោមសារនោះថា «ប្អូន Single អ៊ីចឹងហើយ»។
ដោយឡែក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ តារាចម្រៀងអ៊ីណូ បានធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀត នៅពេលលោក បានបង្ហោះរូបថតជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ហើយប្រាប់ថា «លួចស្រលាញ់ Fan តើខុសទេ ?»។
ក្រោយពីបង្ហាញមុខនារីដ៏ស្រស់ស្អាតរួចមក កន្លងមក លោកធ្លាប់បង្ហើបពីតម្លៃខ្លួនក្នុងការឡើងឆាកប្រគំតន្ត្រីម្ដងៗ ដោយស៊ីថ្លៃរហូតដល់ទៅចន្លោះជាង១ពាន់ដុល្លារក្រាស់រហូតដល់ជាង២ពាន់ដុល្លារឯណោះ៕