ក្រោយពីដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ១ឆ្នាំហើយ ចំណងស្នេហ៍របស់អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង កាន់តែល្អប្រសើរឡើង។
អ្វី ដែលកាន់តែធ្វើឲ្យចំណងស្នេហ៍ពួកគេ កាន់តែរឹងមាំទៀតនោះ ក្រោយពីទទួលបានចំណងដៃកូនប្រុសជាដំណក់ឈាមរួមគ្នា កើតដោយវះ,កាត់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដោយគិតមកដល់ពេលនេះ មានអាយុជិត១ខែហើយ។
កូនប្រុសរបស់អ្នកទាំង២ មានឈ្មោះ ហៀង អារីយ៉ាផាយុ ហៅតនតន តាំងពីកើតភ្លាម មានមុខមាត់គួរឲ្យស្រឡាញ់បាត់ទៅហើយ ជាមួយនឹងច្រមុះឡើងស្រួច ហើយដល់ជិតចេញខែទៀតនោះ មើលទៅកាន់តែគួរឲ្យស្រឡាញ់ថែមទៀត។
នៅពេលកូនជិតចេញខែនោះ, អ្នកទាំង២បានបង្ហោះរូបថតកូនដូចគ្នា ដើម្បីបញ្ជាក់ជុំវិញរឿងនេះ។ អ្នកនាង Love Riyaបានបញ្ជាក់ថា «ជិតចេញខែអូនផាយុហើយអ៊ំពូមីង»។ ចំណែក លោក ហៀង គីមហៀង បានបង្ហោះរូបថតប៉ុន្មានសន្លឹកជុំគ្រួសារនៅថ្ងៃទី៨ ខែមករា ហើយប្រាប់យ៉ាងខ្លីដែរថា «ជិតដល់ថ្ងៃចេញខែអូន ផាយុ ហើយបងប្អូន 12. 01. 2023»។
តាមរយៈនេះ អ្នកគាំទ្រ បានលាន់មាត់សរសើរចំពោះកូនរបស់ពួកគេថា «អូនជាអើយបង្កើតកូនបានស្អាតណាស់ គ្រាប់ពូជ និងគ្រាប់ពេជ្ររបស់ប៉ាម៉ាក់, លឿនណាស់ភ្លេចៗជិត១ខែបាត់តនតន, កំលោះបាត់ប្រុសតន, អត់មានឃើញអូនទែនសោះបងជា»៕