ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា នៅក្នុងឆ្នាំ២០២១, ២០២២កន្លងទៅនេះ អ្នកស្រី ទ្រី សុផានិត ដែលត្រូវបានគេស្គាល់សឹងគ្រប់គ្នាថា ជាបងស្រីបង្កើតរបស់អ្នកស្រី ទ្រី ដាណា នោះ បានជួបរឿងមិនសមប្រកបជាច្រើន រហូតដល់មានពេលខ្លះចង់គិតខ្លីថែមទៀតផង។
ទោះយ៉ាងណា អ្នកស្រី បានតស៊ូឆ្លងផុតឧបសគ្គមួយនោះ ហើយថែមទាំងមានលទ្ធភាពបើកលក់គ្រឿងអលង្ការដូចប្អូនស្រីរបស់ខ្លួនអញ្ចឹង ហើយក្នុងការលក់នោះ ឃើញថា មានអតិថិជនគួរជាទីកត់សម្គាល់ផងដែរ។
ដោយឡែក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ពេលកំពុងតែ គ្រឿងអលង្ការ នោះ ស្រាប់តែស្វាមីរបស់អ្នកនាង យកនំខេកមក Surprise ថ្ងៃខួបកំណើត ធ្វើឲ្យអ្នកស្រីរំភើបជាពន់ពេក ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយបួងសួងថា «7.1.2023 Happy to meមិនធំដំអីទេ តែមានក្តីសុខ សូមឆ្នាំថ្មីប្តីប្រពន្ធកូនយើងជួយតែរឿងល្អៗ សូមអោយប្តីឆ្នាំនឹងតទៅមានចំណូលម៉ឺនសែនលាន»។
តាមរយៈនេះ អ្នក បានជូនពរជាច្រើន ក្នុងនោះមានការលើកសរសើរអ្នកនាង និងកូនស្រីថា «កូនដូច ប៉ាប៉ា ទាំងអស់ so cute babies, បងនិតស្អាតជាងក្រមុំទៅទៀតកូនកំលោះក្រមុំហើយៗ»។ ក្រៅពីនេះ អ្វីជាការចាប់អារម្មណ៍នោះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានចូលខំមិនជូនពរជាស្ទីកឃ័រផងដែរ ហើយជាការឆ្លើយតបអ្នកស្រី ទ្រី សុផានិត ធ្វើការអរគុណថា «កូនសូមអគុណលោកជំទាវម៉ែ»៕