មិន​លាក់​លៀម! លីម តិចម៉េង ពី​អ្នក​រត់​តុ​ការ ​តស៊ូ​រហូត​ក្លាយ​ជា​តារា​ចម្រៀង, អ្នក​គាំទ្រ​ដឹង​ប្រវត្តិ​ហើយ នាំ​គ្នា​និយាយ​ថា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ក្នុង​ពេល​​​​​​​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤​ ​​​កំពុង​ដំណើរការ​នោះ, យុវជន លីម តិច​ម៉េង ជា​បេក្ខជន​លេចធ្លោ​ជាងគេ​តាំងពី​បង្ហាញ​សមត្ថភាព​ដំបូងវគ្គ​Jugde Audition​រហូត​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ទទួល​បាន​សារ​បោះឆ្នោត​ច្រើន​ជាងគេ ក្លាយ​ជា​ម្ចាស់​ពាន។

ក្នុង​ពេល​កម្មវិធី​កំពុង​ដំណើរការ​នោះ​ដែរ ​លីម តិចម៉េង ​ធ្លាប់​ប្រាប់​ពី​ជីវិត​គ្រួសារ​របស់​ខ្លួន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​ដឹង​របស់​អ្នកគាំទ្រថា ឪពុក​របស់​ខ្លួន​ធ្វើការ​ជា​អ្នក​បើកឡាន​ដឹក​សិស្ស​នៅ​ចម្ការលើ នៅ​សាលារៀន ប៊េ​ដ​អែល​។ ចំណែក​ម្ដាយ ធ្វើ​សន្តិសុខ​ផង និង​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​ផង នៅ​រោងចក្រ​នៅ​កំបូល​។​

នៅពេលនោះ លោក មិនបាននិយាយច្រើនជាងនេះឡើយ។ ប៉ុន្តែ ​ក្រោយក្លាយជាម្ចាស់ពាននោះ ស្រាប់តែនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តារាចម្រៀង​ពន្លក​ថ្មីរូបនេះ បានបង្ហោះរូបថត​អតីតរបស់​ខ្លួន១សន្លឹក ហើយ​រៀបរាប់​ពីជីវិតតស៊ូថា «អ្នករត់តុតាមរោងការ សន្តិសុខ…គ្រប់​យ៉ាងត្រូវបានផ្លាស់ប្តូរដោយការតស៊ូ ការបង្កើតកម្មវិធីប្រលង នឹង ការជ្រើសរើសរបស់បងប្អូនមហាជននៅទូទាំងប្រទេស សូមអោយរឿងល្អៗ ក្តីសុខ មានគ្រប់ក្រុមគ្រួសាររបស់បងប្អូនខ្មែរទាំងអស់គ្នា»។

ក្រោយដឹងពីប្រវត្តិតស៊ូរបស់ កំលោះតូច លីម តិចម៉េង រួចមក អ្នកគាំទ្រ នាំគ្នាលើកឡើងថា «ដោយសារការតស៊ូ សមត្ថភាព មាន​សីលធម៌ គុណធម៌ ចេះដឹងគុណស្រ័យ ធ្វើអោយបង និង ហ្វេនដទៃទៀត កាន់តែស្រលាញ់ កាន់តែគាំទ្រ ជូនពរអូនកាន់តែជោគជ័យលើវិថីមួយនេះ ​ love you idolតូច, ជាកូនប្រុសដ៏ល្អ ជាបងប្រុសដ៏ល្អ សូម​សរសើរ​ភាព​តស៊ូ​របស់​idol​ ជ្រើសរើស​យកអ្នកជាidolព្រោះអ្នកមានគុណសម្បត្តិគ្រប់គ្រាន់អោយកូនខ្មែរជំនាន់ក្រោយយកគំរូតាម ក្នុងនាមជាfanម្នាក់មិនចង់បានអ្វីឡើយ គ្រាន់តែចង់ឃើញអ្នកជោគជ័យមានពន្លឺនៅលើវិថីមួយនេះជារៀងរហូតទៅ,

អាយដល អាយុទើប២៥ឆ្នាំទេ តែឆ្លងកាត់​បទពិសោធន៍​ការ​តស៊ូ និង​ការងារច្រើន សូម​សរសើរ ទម្រាំ​ជោគជ័យ​ថ្ងៃនេះ ពិតជាមិនមែនបានមកដោយស្រួលទេ ស្រលាញ់ការតស៊ូអាយដលពេញបេះដូង, ការតស៊ូ ជម្នះគ្រប់ឧបសគ្គធ្វើអោយបងជោគជ័យ​ ហើយអរគុណដល់កម្មវិធីប្រឡងដែលអោយខ្ញុំបានស្គាល់បង​ ជូនពរបងកាន់តែល្បីខ្លាំងៗ មានអ្នកស្រឡាញ់ចូលចិត្តកាន់តែច្រើនៗ និងជោគជ័យក្នុងជីវិតអាយដលតូចរបស់ហ្វេន»៕​

Related posts