ទឹកចិត្តឪពុក! ឆ្នាំ​ចាស់​ ប្ដេជ្ញា ​ចាប់​ព​កូន​ៗ​ដល់​ចាស់, ចូល​ដល់​ឆ្នាំ​ថ្មី លោក ឌួង ឆាយ ​បង្ហោះ​រូប​១​នេះ ហើយ​ប្រាប់​ថា…

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជា​​​ប្ដី​ប្រពន្ធ​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២០ ហើយ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​ជាង​១​ឆ្នាំ​មក​នោះ​, លោក ឌួង ឆាយ បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២កន្លងទៅនេះ។

មុន​លែង​គ្នា​, ចំណង​អាពាហ៍ពិពាហ៍​របស់​លោក​ឌួង ឆាយ និង​អ្នក​នាង ដេត ម៉ាលីណា បន្សល់​ទុក​នូវ​កូន​ប្រុស​ស្រី​​​ចំនួន​​​​៣នាក់​ ​ រួម​មាន​ ១.​ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក​មិនទាន់​មើលឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភើ​ល​។

កន្លងមក លោក ឌួង ឆាយ ធ្លាប់លើកឡើងពាក់ព័ន្ធនឹងកូនៗរបស់ខ្លួនថា «ក្មេងៗធំលឿនណាស់ កូនខ្ញុំគឺខ្ញុំពរបីរហូត ទោះគាត់ទារដើរពេលខ្លះក៏ខ្ញុំពរដែរបន្តិចទៀតកូនៗធំយើងនឹងឈប់បានពរ ទោះបីចង់ពរក៏គេមិនអោយពរទៀតដែរ ដល់ពេលពួកគេចង់ដើរ ចង់រត់ដោយខ្លួនឯង ចេះអៀនខ្មាស់ និងមានមិត្តភ័ក្តមិនសូវមានពេលវេលាជាមួយយើងទេ។ ប៉ុន្តែកូនៗខ្ញុំវិញ ខ្ញុំចាប់ពរដល់ចាស់»។

បន្ថែមលើនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្នុងពេលោក និងអនាគតភរិយា នាំកូនៗដើរលេងនោះ ក៏ថតរូបបង្ហោះ១សន្លឹកជាមួយគ្នា ហើយពោលពាក្យថា «រីករាយថ្ងៃចុងសប្តាហ៍ណាពូមីងបងប្អូនទាំងអស់គ្នា។ ចំណាយ​ពេលវេលាជាមួយកូនៗអោយបានច្រើនណា។ ក្មេងៗឆាប់ធំលឿនណាស់ តិចទៀតពួកគាត់មានមិត្តភ័ក្ត និងទៅរៀនសាលាឆ្ងាយៗអស់ហើយ។
ឌួង ឆាយ»។

តាមរយៈនេះ អ្នកគាំទ្រចូលខំមិន និងជូនពរព្រោងព្រាត។ ជាការឆ្លើយតប លោក ឌួង ឆាយ បានអរគុណតាមរយៈខំមិនដែរថា «សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការជូនពរ ស្រលាញ់រាប់អានដ៏បរិសុទ្ធពោរពេញដោយមនោសចេតនាមានន័យខ្លឹមសារជាទីបំផុតសម្រាប់រូបខ្ញុំបាទ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមជូនពរពូមីងបងប្អូនទាំងអស់គ្នាជោគជ័យគ្រប់ភារកិច្ច និងសម្រេចគ្រប់បំណងប៉ងប្រាថ្នាណាបាទ»៕

Related posts