ក្រោយរៀបការជាមួយតារាកំប្លែង វ៉ាន់ នីឡា រហូតមានកូន១ជាដំណក់ឈាមរួមគ្នានោះ ថ្មីៗនេះ លោក ស៊ុត សក្ការៈ បានទម្លាយពីសម្ភាធផ្លូវចិត្តរបស់ខ្លួនរហូតធ្លាប់ចង់គិតខ្លីថែមទៀតផង។
នៅពេលនោះ, វ៉ាន់ នីឡា បានលើកទឹកចិត្តប្ដី តាមរយៈការបង្ហោះរូបថតពេលរៀបការ អមដោយសាររៀបរាប់ថា «កុំគិតច្រើនបងជីវិតយើងនៅមានពេលច្រើនទៀត ដោយសារពួកយើងទើបតែចាប់ផ្ដើមវាយើងធ្វើបានប៉ុណ្ណឹងក៏ទុកថាល្អសម្រាប់យើងដែរប៉ុន្មានឆ្នាំមកនេះ ដោយសារពួកយើងរង់ចាំការសន្យានិងក្ដីសង្ឃឹមដែលគេផ្ដល់អោយយើង ទើបយើងបណ្តោយពេលវេលាចោលអត់ប្រយោជន៍!។។
ពីមួយឆ្នាំទៅមួយឆ្នាំ យើងទទួលបាននៅបទពិសោធន៍ច្រើន ហើយវាក៏បង្រៀនយើងអោយរឹងមាំនិងដឹងច្រើនជាងមុនថា កុំរស់នៅដោយសារការផ្ដល់សង្ឃឹមក្លែងក្លាយ…វាឈឺចាប់ជាងមុតកាំបិត បងជាប្ដីល្អណាស់ ដែលពិបាកចិត្តយ៉ាងណាក៏មិនជះកំហឹងដាក់ប្រពន្ធ ឬក៏អោយប្រពន្ធមកលំបាកជាមួយបង
បើយើងនៅមានក្ដីស្រមៃយើងត្រូវតែរស់នៅដើម្បីបំពេញក្ដីស្រមៃយើង! ជីវិតជួបបញ្ហាច្រើនវានឹងបង្រៀនយើងអោយរឹងមាំច្រើន…បរាជ័យ និងជោគជ័យគឺដើរទន្ទឹមគ្នា អោយតែយើងខំ1ថ្ងៃក៏អាចជោគជ័យបាន គ្រប់បញ្ហាតែងតែមានដំណោះស្រាយជួប1រឿងដោះ1រឿងទើបយើងរឹងមាំនឹងក្លាហានក្នុងការដោះស្រាយបញ្ហាជីវិត»។
ក្រោយពីលើកទឹកចិត្តប្ដីហើយនោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ វ៉ាន់ នីឡា បានបង្ហោះស្ទីលថតរូបពកូនចង់២០សន្លឹក ហើយប្រាប់យ៉ាងខ្លីថា «គ្រាន់តែស្តាយពរកូនបានចង់20សន្លឹក»៕ សូមទស្សនាស្ទីលរូបថតរបស់វ៉ាន់ នីឡា ខាងក្រោមនេះ៖