ស្ទើរ​តែ​គ្មាន​អ្នក​ដឹង! តារា​ចម្រៀង​ផ្នែក​នារី​ដំបូង​គេ​​​បង្អស់​នៃ​កម្ពុជា​ អ្នក​ស្រី​ ម៉ារីយ៉ា ប៉ូឡែត​ ទទួល​មរណភាព​ ខណៈ​សព​បូជា​នៅ​ថ្ងៃ​ទី…

និយាយ​ដល់ តារា​ចម្រៀង​តន្ត្រីសម័យ​ជំនាន់​ដំបូងបង្អស់​នៃ​ប្រទេស​កម្ពុជា (​រវាង​ចុង​ទ​.​វ​.​ឆ្នាំ​១៩៤០-​ដើម​ទ​.​វ​.​ឆ្នាំ​១៩៥០) ប្រិយមិត្ត​ភាគច្រើន ប្រហែលជា​មិនដឹងថា ជា​អ្នកណា នោះទេ ហើយ​ប្រហែលជា​មិន​ធ្លាប់​ឮឈ្មោះ​គាត់​ផង​ក៏​មិនដឹង។

​ទោះយ៉ាងណា បើ​និយាយ​ដល់​បទ​ចម្រៀង វី​យូ​ឡុង​ស្នេហា និង បទ សំបុត្រ​ក្រោម​ខ្នើយ ប្រិយមិត្ត​ភាគច្រើន​ច្បាស់​ជា​ស្គាល់ និង​ធ្លាប់​ស្ដាប់​មិន​ខាន ដោយសារតែ​បទ​ទាំងនេះ ត្រូវបាន​តារាចម្រៀង​បច្ចុប្បន្ន យក​មក​ច្រៀង​ឡើងវិញ ល្បី​សុសសាយ​តាម​បណ្ដាញ​សង្គម​នោះ​។​

ការយកមក​ច្រៀង​ឡើងវិញ​ពី​សំណាក់​តារា​ចម្រៀង​មួយចំនួន​នោះ ក៏បាន​ដាក់​ម្ចាស់​បទ​ដើម​ផងដែរ តែ​ឃើញថា ដាក់​មិន​ត្រឹមត្រូវ​នោះទេ​។ ដោយហេតុ​នេះហើយ ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Amazing Cambodia» បាន​បើក​បង្ហាញ​ទម្លាយ​ការពិត​ជុំវិញ​រឿងនេះ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ទៀត​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត ម្ចាស់​បទ​ដើម​ខាងលើនេះ ​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​«Amazing Cambodia» ធ្លាប់​បញ្ជាក់​ថា «​តារាចម្រៀង​តន្ត្រីសម័យ​ជំនាន់​ដំបូងបង្អស់​នៃ​ប្រទេស​កម្ពុជា (​រវាង​ចុង​ទ​.​វ​.​ឆ្នាំ​១៩៤០-​ដើម​ទ​.​វ​.​ឆ្នាំ​១៩៥០) លោកស្រី ម៉ា​រី​យ៉ា ប៉ូ​ឡែ​ត (​ឈ្មោះ​ដើម​: កាន់ ម៉ា​រី​យ៉ា ?) ហៅ សាវ​តី ម្ចាស់​បទ វី​យូ​ឡុង​ស្នេហា និង បទ សំបុត្រ​ក្រោម​ខ្នើយ ច្រៀង​ផ្សាយ​ចេញ​តាម​វិទ្យុជាតិ (​ខ្លះ​យល់ច្រឡំ​ថា ជា​បទ​ដើម​របស់ សៀង ឌី​/ កែវ សុខា​/ ម៉ៅ សារ៉េត​)។​

អ្វីដែលគួរឲ្យសោកស្ដាយនោះ​ តារា​ចម្រៀង​ផ្នែក​នារី មុន​គេ​បង្អស់​នៃ​កម្ពុជា​រូបនេះ ​បាន​ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​ពុធ​ ទី៤​ ខែ​មករា ឆ្នាំ​២០២៣​ ក្នុង​ជន្មាយុ​៨៨​ឆ្នាំ​ ដោយ​ជរាពាធ​ នៅ​រាជ​ធានី​ភ្នំពេញ​។ នេះ​បើ​តាម​ហ្វេស​ប៊ុក​ ក្រុម​ព្រះ​សុរិយា។

ដោយឡែក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុក «Amazing Cambodia» បានប្រាប់ពីថ្ងៃបូជាសពអ្នកស្រីថា «ទូកទៅកំពង់នៅ ថ្ងៃបូជាសពអតីតតារាចម្រៀងខ្មែរជំនាន់ដំបូង កាន់ ម៉ារី ឬ ម៉ារីយ៉ា ប៉ូឡែត ហៅ សាវតី (លោកជំទាវ កាន់ ម៉ារី ហ្គាឡូតូ ហួត សម្បត្តិ) ម្ចាស់សំនៀងដើម និងជាម្ចាស់សាច់រឿងពិត បទ” សំបុត្រក្រោមខ្នើយ” ដ៏ល្បីពីអតីតកាលជាអមតៈThe Last Day of the kingdom’s FIRST female modern vocalist Maria Paulette (Her Excellency Paulette Huot Sambath/ Kan Marie Galotto Huot Sambath) *Note: Her father was Italian name Secondino Galotto. វត្តស្វាយពពែ ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣»៕

Related posts