ចាក់ដោត! សុវណ្ណ រិទ្ធី សន្យា​នឹង​ខ្លួន​ឯង​ឈប់​ផ្សាយ​រឿង​គ្រួសារ​គេ, ឯកឧត្ដម​ ខៀវ កាញារីទ្ធ ឃើញ​ហើយ ក៏និយាយថា…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក សុវណ្ណ រិទ្ធី កាលពីមុន​ឧស្សាហ៍​ផ្សាយ​រឿង​គ្រួសារ​គេខ្លាំងណាស់។ តែ​តាំង​ពី​លោក ចាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​ជាថ្មី ហើយ​ឆ្លងកាត់​បទពិសោធន៍​រឿងគ្រួសារខ្លួន​ឯងមក លោក​ក៏​ឈប់ផ្សាយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​គ្រួសារ​គេ​ទៀត។

ជាក់ស្ដែង នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ លោកបានបង្ហោះសារ សន្យានឹងខ្លួនឯងពាក់ព័ន្ធរឿងនេះថា «ខ្ញុំបានសន្យាជាមួយខ្លួនឯងរួចហើយ មិនផ្សាយរឿងគ្រួសាររបស់គេដាច់ខាត! ព្រោះខ្ញុំក៏បានឆ្លងកាត់ជីវិតរឿងគ្រួសារមួយនេះរួចហើយ!

ពេលខ្លះគ្រួសារគេឈ្លោះគ្នា ថ្ងៃមុខអាចដោះស្រាយត្រូវគ្នាវិញបាន! តែ​ដោយសារការចង់ឈ្នះមួយពេលហៅអ្នកការសែតអោយផ្សាយមួយពេល ទើបបែកគ្នាមួយជីវិត! អ្នកឈ្នះជាប្តី អ្នកឈ្នះជាប្រពន្ធ តែអ្នកចាញ់គឺកូនៗ ត្រូវចាំ កុំ​យកអារម្មណ៍ចង់ឈ្នះចាញ់មួយពេលដើម្បីឲ្យកូនមើលឃើញពីរឿងខ្លោចផ្សារទាំងនេះ!»។

ដោយឃើញបែបនេះ នៅយប់ថ្ងៃដដែល, ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បានស្ក្រីនសតផុសនេះ យកទៅបង្ហោះបន្ត រួចពោលពាក្យថា «សុវណ្ណ រិទ្ធី ចាប់យល់ការងារឆ្លងបទពិសោធន៍ផ្ទាល់! ពេលខ្លះទាល់តែធ្លាក់ក្នុងទឹកបានចេះហែល! សូមស្វាគមន៍ក្នុងក្រុមគ្រួសារព័ត៌មាន!»។

តាមរយៈនេះ មិនត្រឹមតែ ឯកឧត្តម ខៀវ កាញារីទ្ធ ពេញចិត្តនោះទេ សូម្បីតែអ្នកលេងបណ្ដាញសង្គម បាននាំគ្នាចូលខំមិនគាំទ្រព្រោងព្រាត ក្នុងនោះ ពួកគេ បានលើកឡើងថា «ខ្ញុំឲ្យមេដៃមួយ ក្មួយរិទ្ធីនិយាយត្រូវមួយរយភាគរយ អ្នករងគ្រោះ គឺក្មេង, ត្រឹមត្រូវ ពេលដែលប្ដីប្រពន្ធឈ្លោះគ្នា ជនរងគ្រោះគឺកូន បងក៏ធ្លាប់ឆ្លងកាត់ដែរ»៕

Related posts