កាលពីដើមឆ្នាំ២០២២នោះ នៅលើបណ្ដាញសង្គមមានការសាទរ និងស្ងើចសរសើរជាខ្លាំងចំពោះកញ្ញា ឈិន ម៉ានិច្ច តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បន្ទាប់ពីនាងបានធ្វើពិធីឡើងផ្ទះថ្មីជូនឪពុកម្ដាយយ៉ាងគគ្រឹកគគ្រេងនៅឯស្រុកកំណើត។
ការសង់ផ្ទះថ្មីជូនដល់ឪពុកម្ដាយដើម្បីជាការតបស្នងសងគុណ ដោយ នៅពេលនោះ កញ្ញា ឈិន ម៉ានិច្ច បាននិយាយថា «នាងខ្ញុំសូមលើកម្រាមដៃដប់ សំពះអរគុណដល់សិល្បៈរៀមច្បងព្រមទាំងបងៗ ប្អូនៗ មិត្តៗ និងភ្ញៀវកិត្តិយសទាំងអស់គ្នាដែលបានចូលរួម ពិធីឡើងផ្ទះថ្មី ដែលនាងខ្ញុំបានធ្វើជូនឪពុកម្តាយនៅឯស្រុកកំណើត 29/01/2022 សូមជូនពរឱ្យអ្នកទាំងអស់គ្នា ជួបតែសេចក្តីសេចក្ដីចម្រើនគ្រប់ពេលគ្រប់វេលា»។
អ្វីដែលគួរឲ្យរំជួលចិត្ត ដោយនៅដើមឆ្នាំនាង សង់ផ្ទះជូនឪពុកម្ដាយ ស្រាប់តែចុងឆ្នាំ២០២២ ឪពុកជាទីស្រឡាញ់របស់នាង បានលាចាកលោកធ្វើឲ្យនាង សោកសង្រេងជាពន់ពេក បានត្រឹមពោលពាក្យយ៉ាងកម្សត់កាលពីរសៀលថ្ងៃទី៨ ខែធ្នូថា «ប៉ា កូនទៅផ្ទះយើងវិញហើយ»។
ក្រោយឪពុកចែកឋានមក នាងមានការនឹករលឹកជាពន់ពេក ហើយនៅក្នុងការឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ហង្សមាស កាលពីពេលថ្មីៗនេះ ឈីន ម៉ានិច្ច បានលើកយកចម្រៀង១បទ មានចំណងជើងថា «ជីវិតអ្នកចម្រៀង»មក បកស្រាយទាំងរំជួលចិត្ត។
បង្ហោះភ្ជាប់ជាមួយវីដេអូចម្រៀងនេះ ឈីន ម៉ានិច្ច បានរៀបរាប់អមដោយស្ទីកឃ័រទឹកភ្នែកថា «នេះជារឿងរ៉ាវពិតរបស់ខ្ញុំ លើកយកបទនេះមកច្រៀង ក៏ដោយសារតែនឹកដល់ លោកមានគុណ គឺ ពុក គាត់តែងបង្ហាត់បង្រៀនខ្ញុំអោយចេះច្រៀងរាល់ពេលគាត់ទំនេរពីការងារ
ខ្ញុំចេះច្រៀងដោយសារ ពុក តាំងពីអាយុ8ឆ្នាំ ពេលនេះ គាត់ឃ្លាតឆ្ងាយសែនឆ្ងាយមិនអាត្រលប់វិញក៏ដោយ តែចិត្តខ្ញុំនៅតែនឹកដល់គាត់រហូតទោះ មិនជោគជ័យខ្លាំង តែខ្ញុំក៏បានសម្រេចបំណងគាត់រួចហើយ#លោកពុកដ៏សែនល្អ 2023សូម អោយបំណងប្រាថ្នាគ្រប់យ៉ាងក្លាយជាកាពិត»៕