ក្រោយពីបែកពីសង្សារ ជានិស្សិត ដែលបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌា ហើយបង្ហាញមុខសង្សារថ្មី មក, គេសង្កេតឃើញថា តារាសម្ដែងស្រី សាច់ខ្ចី វ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ត្រូវបានអ្នកគាំទ្រសរសើរជារឿយៗថា ដៃគូក្រោយរបស់នាង ពិតជាសមគ្នាខ្លាំងណាស់។
នៅបណ្ដាញសង្គមហ្វេសប៊ុក, កញ្ញា អៀ ម៉េងលិ ឧស្សាហ៍ បង្ហោះរូបថត បង្ហាញភាពផ្អែមល្ហែមជាមួយនឹងសង្សារថ្មីរបស់ខ្លួនខ្លាំងណាស់ ហើយថែមទាំងពោលពាក្យបង្ហាញក្ដីស្រឡាញ់ជាហូរហែថែមទៀតផង។
សង្សាររបស់ អូនម៉ី មើលទៅមិនត្រឹមតែខ្ពស់សង្ហា នោះទេ ថែមទាំងសម្បូរលុយទៀតផង ហើយ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ, មួយរយៈមុននេះ, តារាចម្រៀង នី រតនា បានបង្ហោះរូបថតជាមួយ អៀ ម៉េងលិ និងសង្សារនាង ហើយបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេថា «ប្អូនប្រុស និងប្អូនថ្លៃ» ថែមទៀតផង។
ងាកមកចាប់អារម្មណ៍ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ អូនម៉ី បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយគ្នាទៀត ហើយពោលពាក្យអរគុណទៅកាន់គូស្នេហ៍ថា «អរគុណ ដែលចូលមកជីវិតខ្ញុំ អ្នកជាមនុស្សអស្ចារបំផុតដែលខ្ញុំតែងតែចង់បាន អរគុណក្ដីស្រលាញ់ និង ការមើលថែ បានយ៉ាងល្អ ទោះរយៈពេលខ្លីមែន តែមានអារម្មណ៍ថាដូចយូរឆ្នាំ ព្រោះពេលនៅក្បែរអ្នកខ្ញុំមានក្ដីសុខណាស់ ហើយ កក់ក្ដៅបំផុត»៕