អតីត​បេក្ខភាព​The Voice Kid ​ចាន់ ស្រីខួច​ ចូល​វ័យ​១៨​ឆ្នាំ ​ជះ​សម្រស់​​​ស្អាត​ប្លែក​, ​សូម្បី​នាង​ខ្លួន​ឯង ​ក៏​លើក​ឡើង​ដែរ​ថា…

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៧ ក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ​នៅក្នុងវគ្គThe Blind Audition សប្ដាហ៍ទី២ , ចាន់ ស្រីខួច ស្ថិតក្នុងអាយុ១២ឆ្នាំ បានជ្រើសរើសបទ «ចូលមកធ្វើអ្វីបើគង់ចាក់ចេញ» មកបកស្រាយ ហើយនៅពេលនោះកៅអី៣បានវិលមករកនាង។

ក្រោយទទួលបានកៅអី៣នោះ ចាន់ ស្រីខួច ក៏សម្រេចជ្រើសរើសយក អ្នកនាង ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹក ហើយឈានដល់វគ្គThe Battle នាងក៏ទទួលបានជោគជ័យទៀត ដោយផ្ដួល ម៉ា រ៉ាស្ទីណា ដើម្បី ឈានទៅវគ្គបន្តនោះ។ ទោះយ៉ាងណា ចាន់ ស្រីខួច ក៏បានធ្លាក់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បើទោះជាមិនបានពានក៏ពិតមែន តែប្រជាប្រិយភាពរបស់ស្រីខួច ត្រូវបានគេស្គាល់ច្រើនតាំងពីពេលនោះមក រហូតមកដល់ពេលនេះ ស្រីខួច មានអាយុចូល១៨ឆ្នាំហើយ ប្រជាប្រិយភាពរបស់នាងមិនថមថយនោះឡើយ ថែមទាំងមានឱកាសការងារជាបន្តបន្ទាប់ទៀតផង។

អ្វីជាការចាប់អារម្មណ៍នោះ ពេលស្ថិតក្នុងវ័យ១៨ឆ្នាំនេះ ស្រីខួច មានរូបសម្រស់ស្រស់ស្អាតក្រមុំស្ដូក មើលសឹងមិនស្គាល់ ហើយតែងតែបង្ហាញស្ទីលលេងខ្លួនស្អាតប្លែកគួរជាទីគយគន់។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ កាលពីចុងឆ្នាំ២០២២ ស្រីខួច ថែមទាំងមានឱកាសរួមការងារជាមួយតារាចម្រៀងរ៉េបលំដាប់ប្រទេស លោក ម៉ាន់ វ៉ាន់ដា ជាមួយនឹងការថតជាមួយគ្នាយ៉ាង​កៀកកើយ​ដូចជាគូស្នេហ៍អញ្ចឹង ក្នុង​ផ្សព្វផ្សាយ​ផលិតផល​នាឡិកា​១នោះ។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកជាមួយគ្នា ក្នុងឱកាសបុណ្យគ្រីសម៉ាសកន្លងមក តារាចម្រៀង វណ្ណដា ពោលពាក្យថា «Merry Christmas Y’all»។ ចែករំលែករូបនេះចូលគណនីហ្វេសប៊ុករបស់ខ្លួន ស្រីខួច និយាយថា «គេថាខ្ញុំស្អាត ខ្ញុំមើលហើយ ក៏គិតចឹងដែរ »៕

Related posts