ប្រិយមិត្ត ទំនងជាបានជ្រាបរួចមកហើយថា កាលពីប្រមាណជិត២០ឆ្នាំមុន តារាចម្រៀង ហ្សូណូ បានមានទំនាក់ទំនងស្នេហាជាមួយអតីតពិធីការិនី ចាន់ សុផានី ព្រមទាំងទទួលបានចំណងដៃកូនស្រីម្នាក់ ជាដំណក់ឈាមរួមគ្នាថែមទៀតផង។
ទោះយ៉ាងណា ក្រោយសាងស្នេហាជាមួយអតីតពិធីការិនីប្រចាំប៉ុស្ដិ៍លេខ៥ រហូតមានកូន១រួចមកនោះ, ស្រាប់តែពួកគេទាំង២នាក់ក៏បានបែកគ្នាក្នុងអំឡុងឆ្នាំ២០១៤។ ក្រោយពេលបែកគ្នា, កូនស្រីរបស់លោក ស្ថិតក្រោមការមើលថែ រស់នៅជាមួយម្ដាយ ដោយពេលនេះ មានអាយុ១៣ឆ្នាំហើយ។
ងាកមក អតីតពិធីការិនី ចាន់ សុផានី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បានដាច់ចិត្តបង្ហោះរូបថត៣សន្លឹកជាមួយកូនស្រី ហើយរៀបរាប់រឿងរ៉ាវក្នុងចិត្ត ដែលលាក់ទុកជាយូរមកហើយនោះ ដើម្បីឲ្យធូរទ្រូងខ្លះ ក្រោយចិញ្ចឹមកូនតែម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំនោះ។
បង្ហោះភ្ជាប់ជាមួយរូបថត៣សន្លឹក អ្នកនាង ចាន់ សុផានី បានរៀបរាប់ថា «សូមមេត្តាកុំខ្ទប់ដង្ហើមរបស់ខ្ញុំបន្ថែមក្នុងពេល ដែលខ្ញុំខំប្រឹងត្រដរខ្យល់អ្នកមិនមែនជាខ្ញុំអ្នកមិនបានដឹងថា ខ្ញុំខិតខំប្រឹងប្រែងតស៊ូបែបណានោះទេ ទុកដង្ហើមអោយខ្ញុំដកដើម្បីមើលថែកូនស្រីខ្ញុំផង
កុំចាំដល់ពេលដែលបាត់បង់ខ្ញុំពីផែនដីនេះទើបស្តាយក្រោយនោះ។
ត្រូវចាំថា កម្មពៀរមានពិតថ្ងៃនេះអ្នកឈ្នះខ្ញុំ តែមិនប្រាកដថា ជីវិតមួយនេះ ខ្ញុំចាញ់រហូតនោះទេ។មើលរូបភាពនេះផងថា ខ្ញុំកាន់ដៃកូនខ្ញុំយូរប៉ុណ្ណា ហើយតាំងពីថ្នាក់មត្តេយ្យឥឡូវមុនិផ្កា ថ្នាក់ទីប្រាំបួនហើយ។ តើខ្ញុំចេះហត់នឿយទេ? សូមអគុណពុកម៉ែបងប្អូនមិត្តភ័ក្រទាំងអស់ ដែលតែងតែអាណិតស្រឡាញ់នាងខ្ញុំ ការពិតទៅខ្ញុំមិនចូលចិត្តរៀបរ៉ាប់ទេ តែសូមបញ្ចេញខ្លះអោយវាធូរកុំអោយសត្រូវមើលងាយ។»៕