លាក់ទុកយូរហើយ! ពេជ្រ សូលី​កា​ រឹងមាំ​ប៉ុណ្ណឹង​ហើយ ​គេច​មិន​បំផុត​ពី​ទឹកភ្នែក ​ថ្ងៃ​នេះ ​ដាច់​ចិត្ត​ទម្លាយ​​ពាក្យ​​ចេញ​ទ្រូង​ថា…(មានវីដេអូ)

តារា​ចម្រៀង ពេជ្រ សូលី​កា ត្រូវ​បាន​គេ​ដឹង​ថា ជា​ស្ត្រី​ដ៏​រឹងមាំ​ម្នាក់ ដែល​ឆ្លង​កាត់​រឿងរ៉ាវ​ជីវិត​មិន​សមប្រកប​ជាច្រើន​ដង តែ​នៅតែ​អាច​ក្រោក​ឈរ​តតាំង​នឹង​បញ្ហា​បានជា​ហូរហែ ហើយ​នេះ​ក៏​ជា​គំរូ​មួយ​សម្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​ផង​ដែរ​។​

ទោះ​យ៉ាងណា​ បញ្ហា​កាលពី​ប៉ុន្មាន​ខែមុន​ ដោយសារតែ​ជីវិត​គូ​របស់​នាង​ជាមួយ​ស្វាមី ឈាន​ដល់​ផ្លូវបំបែក​នោះ​ បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​រូប​នេះ ហាក់​ពិបាក​នឹង​ធ្វើ​ចិត្តបាន​ណាស់។ តែ​មកដល់ពេលនេះ ពេជ្រ សូលីកា ទំនង​ជា​ធ្វើ​ចិត្ត​បាន​ហើយ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ ពេជ្រ សូលីកា បានបង្ហោះវីដេអូ១ អមដោយសារបង្ហាញពី​គំនិត​របស់ខ្លួន​យ៉ាង​រំជួលចិត្ត​ថា «ពេលខ្លះ​ក៏​គិត​ថា ខ្លួនឯង​រឹងមាំ​ខ្លាំង​ពេក វា​ពិតជា​ហត់​ ប៉ុន្តែ​ក៏​អរគុណ​ដល់​ខ្លួនឯង​ ដែល​ជម្នះ​គ្រប់​ឧបសគ្គ​មក​បាន​គ្រប់​បញ្ហា​ ដែល​យើង​កំពុង​ជួប ​សុទ្ធ​តែ​មាន​កូនសោ​រប​ស់​វា ដោះស្រាយ​វា​ដោយ​ប្រើ​សតិអារម្មណ៍ គិត​វា​ម្ដង​មួយៗ បើ​ពេលខ្លះ​រៀង​ហត់​ក៏​ឈប់សម្រាក​សិន កុំ​ទាន់​បង្ខំ​វា ព្រោះ​អ្វីៗ​គឺ​ត្រូវការ​ពេលវេលា

មនុស្ស​ស្រី​មិន​ថា ស្អាត ឆ្លាត ពូកែ ខ្លាំង​ប៉ុណ្ណា ក៏​គេច​មិន​ផុតពី​ទឹកភ្នែក​ដូចគ្នា ប៉ុន្តែ​កុំអោយ​វា​ហូរ​មកដោយ​គ្មាន​តម្លៃ ថ្ងៃនេះ​វាស្រ​ក់មក​ដោយ​ក្ដី​ឈឺចាប់ ឬ ការ​ខកបំណង​ផ្សេងៗ ប៉ុន្តែ​ថ្ងៃ​បន្ទាប់​វា​នឹង​ស្រ​ក់​មក ដោយ​ការ​រំភើប​ចិត្តនឹង​ខ្លួនឯង ដែល​ខ្លួនឯង​អាច​ឆ្លងកាត់​វា​មក​បាន

អរគុណ​ដល់​ខ្លួនឯង ​ដែល​មើលថែ​ខ្លួនឯងបាន​យ៉ាង​ល្អ ភាពរឹងមាំ​វា​រាង​ពិបាក​សម្រាប់​យើង​បន្តិច តែ​វា​នឹង​ល្អ​សម្រាប់​យើង​ទៅ​ថ្ងៃមុខ​ទៀត ជួប​រឿង​ណា ដោះ​វា​រឿង​ហ្នឹង បើ​ដោះ​វា​មិនបាន ប្រលែង​វា​ចោល កុំ​ចង់​ចាញ់​ចង់​ឈ្នះ ព្រោះ​បញ្ហា​ខ្លះ​វា​ក៏​អាច​បញ្ជូន​យើង​ទៅ​ជួប​រឿង​ល្អៗ​ខ្លាំង​ជាង​ហ្នឹង​ទៀត​ក៏បាន​ថា​»៕


Related posts