ប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពីលែងលះជាមួយអតីតភរិយា អ្នកស្រី ទ្រី ដាណា រួចមក ពូម៉ៅ បានរស់នៅ ប្រើជីវិតយ៉ាងសាមញ្ញ ពោរពេញដោយក្ដីសុខ ដោយពេលខ្លះឃើញលោក ជិះម៉ូតូ ដើរហើរធម្មតា បើទោះបច្ចុប្បន្ន លោកនៅតែមានឡានទំនើបជិះក៏ដោយចុះ។
ងាកមកការហូបចុកវិញក៏សាមញ្ញដែរ ដោយធ្លាប់តែមានគេធ្វើម្ហូបឲ្យស្រាប់ៗ ម្ហូបពាសពេញតុ តែពេលរស់នៅក្នុងជីវិតជាពោះម៉ាយនោះវិញ ពេលខ្លះក៏ធ្វើម្ហូបខ្លួនឯង ហើយពេលខ្លះក៏ម្ដាយជាទីស្រឡាញ់ធ្វើម្ហូបឲ្យហូបយ៉ាងឈ្ងុយឆ្ងាញ់។
និយាយដល់ម្ដាយវិញ កន្លងមក បើទោះអតីតភរិយាយល់យ៉ាងណាក៏ដោយ តែសម្រាប់ពូម៉ៅ ជាកូន ពិតជាមានក្ដីស្រឡាញ់ចំពោះអ្នកមានគុណរូបនេះខ្លាំងណាស់ ដោយតែងតែពោលពាក្យសរសើរមិនដាច់ពីមាត់ ធ្វើឲ្យអ្នកគាំទ្រពិតជាស្ញប់ស្ញែងចំពោះទឹកចិត្ត និងការដឹងគុណរបស់ពូម៉ៅខ្លាំងណាស់។
ដោយឡែក ឪពុករបស់ខ្លួនវិញ, គេមិនសូវឃើញពូម៉ៅ លើកមកនិយាយ បង្ហោះបង្ហាញនៅលើបណ្ដាញសង្គមដូចម្ដាយឡើយ។ តែមិនមានន័យថា លោកមិនស្រឡាញ់ឪពុកនោះឡើយ។ តាមពិតលោកស្រឡាញ់ និងដឹងគុណដូចគ្នា។
ជាក់ស្ដែង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ពូម៉ៅ បានបង្ហោះរូបថតជាមួយឪពុក ហើយពោលពាក្យចេញពីចិត្តថា «គាត់គឺប៉ាខ្ញុំជាអ្នកមានគុណខ្ញុំប្រដៅខ្ញុំទេសនាគ្រប់វេលាអោយតែឃើញខ្ញុំ។»។
តាមរយៈនេះ អ្នកគាំទ្រ លើកឡើង ជាមួយនឹងការជូនពរថា «ហ៊ា មុខដូចលោកប៉ាណាស់ ដូចត្រង់ញញឹមនឹងម៉ង់, ជូនពរអ៊ំសុខភាពល្អធ្វើជាម្លប់ដ៏ត្រជាក់ដល់កូនចៅណាហ៊ា, សូមអោយអ៊ំប្រុសអ៊ំស្រីក្នុងឆ្នាំថ្មីមានសុខភាពល្អ និងមានអាយុវែងជាម្លប់ដល់កូនចៅ, ល្អហើយប្អូនប្រុសមានឪពុកទេសនាឱ្យស្ដាប់, ប៉ាលោកពូសង្ហាជាងពូ»៕