គេនៅចាំបានថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ បង្ហាញមុខកូនស្រីរបស់ខ្លួនលើកដំបូង ជាមួយនឹងការផ្ដល់កាដូ ជារថយន្ត lamborghiniដ៏ស្រស់ស្អាត បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ក្រោយពីអ្នកស្រី ទ្រី ដាណា បង្ហាញមុខ ដាណាភីន រួចមក គេសង្កេតឃើញថា កូនច្បងរបស់អ្នកស្រីរូបនេះ ចាប់ផ្ដើមមានអ្នកស្គាល់ច្រើន សូម្បីតែទំព័រហ្វេសប៊ុក ដែលបង្កើតហើយទុកចោលមិនសូវមានសកម្មភាព ក៏មានចំនួនអ្នកចូលទៅឡាយសឹងមិនគួរឲ្យជឿផងដែរ។ ទន្ទឹមនឹងនេះ ក៏មានប្រុសៗជាច្រើនលង់នឹងសម្រស់នាងមិនស្ទើរនោះដែរ។
ដាណាភីន មិនត្រឹមតែមានរូបសម្រស់ធ្វើឲ្យប្រុសៗលង់ស្នេហ៍នោះទេ តែរូបនាង ថែមទាំងរៀនពូកែថែមទៀតផង ហើយការចាយលុយក៏ចេះសន្សំសំចៃថែមទៀតផង។ ទោះយ៉ាងណា គេសង្កេតឃើញថា កូនស្រីច្បងអ្នកស្រី ទ្រី ដាណា រូបនេះ ចូលចិត្តស្លៀកពាក់ដូចជាមនុស្សប្រុសខ្លាំងណាស់។
ជាក់ស្ដែង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ គេឃើញអ្នកស្រី ទ្រី ដាណា នាំកូនៗរបស់ខ្លួនទាំង៣នាក់ដើរកម្សាន្តនៅប្រទេសម៉ាឡេស៊ី ហើយបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយនឹងការប្រាប់យ៉ាងខ្លីថា «ក្តីសុខរបស់កូនៗ»។ តាមរយៈរូបថតនេះ គេឃើញដាណាភីន ស្លៀកពាក់យ៉ាងសាមញ្ញបែបមនុស្សប្រុស។
ដោយឡែក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ដាណាភីន បានស្លៀកពាក់បែបមនុស្សស្រីវិញម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក២នាក់កូនស្រីនៅថ្ងៃទី៥ ខែមករា, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បានប្រាប់យ៉ាងខ្លីថា «កម្មវិធីជាមួយកូនស្រី»។
តាមរយៈរូបថត១សន្លឹកនេះ អ្នកគាំទ្រលាន់មាត់សរសើរ ជាមួយនឹងការលើកឡើងថា «ស្អាតជាងកូនដាច់ហ្មង, ស្រស់ស្អាតណាស់ចែៗ, ស្មានតែបងប្អូនស្អាតណាស់បងស្រី, ញញឹមស្រស់ទាំងពីរ, ម៉ែក្មេងជាងកូនទៀតបង, ម៉ាក់ស្អាតជាងកូន, ម៉ែកូនគេ ដូចបងហើយបអូន, ចុមកូនស្រីធំជាងម៉ាក់ៗទៀត, កូនភ្លោះមែនមើលទៅដូចគ្នាណាស់មិនសមម៉ាក់ហើយនិងកូនតេញោមបងសមជាបងប្អូនបង្កើតទើបត្រូវ»៕