គេនៅចាំបានថា អ្នកនាងគង់ សុជាតិ បានរៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
មុននឹងរៀបការជាមួយលោកជា វិបុលនោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ដែលជាដំណក់ឈា,មរួមគ្នាជាមួយ លោក ម៉ៅ វិសាលភាព។ ក្រោយលែ,ងលះគ្នា អ្នកទាំងពីរ នៅរាប់អាននឹងគ្នាធម្មតា ហើយពេលនេះ កូនច្បងរបស់ពួកគេ បានរៀបការរួចហើយដែរ កាលពីឆ្នាំ២០២១នោះ។
ចំពោះកូនស្រី អ្នកនាង គង់ សុជាតិ និងលោកជា វិបុល វិញ មានឈ្មោះ ថា «ជា សុជាតិ នារី ដូរី» កើតកាលពីថ្ងៃ០៤ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១១និង២៥នាទី នៅមន្ទីរពេទ្យកំពូលពេជ្រ ដោយគិតមកដល់ពេលនេះ មានអាយុ៦ឆ្នាំហើយ។
ក្នុងឱកាសខួបកំណើតកូនស្រីគម្រប់៦ឆ្នាំនេះ, លោក ជា វិបុល បានបង្ហោះរូបថតកូនស្រី ជាច្រើនសន្លឹក ហើយជូនពរថា «រីករាយថ្ងៃកំណើតកូនស្រី ដូរី ( ៤ មករា ២០២៣) អាយុ ៦ឆ្នាំ សូមអោយកូនស្រីមានសុខភាពល្អ រៀនពូកែឆ្លាតវាងវ៉ៃ ជាកូនល្អចេះស្តាប់ឪពុកម្តាយ ចាស់ទុំណាកូនណា»។
ដោយឡែកជាអ្នកគង់ សុជាតិ បានបង្ហោះរូបថតកូនស្រីជាច្រើនសន្លឹកដូចគ្នា ហើយពោលពាក្យជូនពរថា «សាមញ្ញតែកក់ក្តៅ អរគុណ ដែលមានកូនជាកម្លាំងចិត្តដល់ម្តាយ អរគុណ ដែលកូនផ្តល់ភាពរីករាយមកដល់គ្រួសារមួយនេះ សូមអោយខួបកំណើតឆ្នាំថ្មីនេះ កូនមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវៃ និង ជាក្មេងស្រីដែលពូកែ ម៉ាក់ស្រលាញ់កូន Happy Birthday my naughty Dory»៕