អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយគិតមកដល់ពេលនេះ មានរយៈពេលប្រមាណ១ឆ្នាំហើយ។
ក្រោយរៀបការពួកគេ ក៏មានដំណក់ឈាមរួមគ្នា ជាកូនប្រុស។ បន្ទាប់ពីពពោះរយៈពេលប្រមាណ៩ខែ, អ្នកនាងLove Riya បានវះ,កាត់សម្រាលកូនប្រុសនោះ ដោយជោគជ័យ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា ហៀង អារីយ៉ាផាយុ ហៅតនៗ។
រហូតមកដល់ពេលនេះ តនៗមានអាយុជិត១ខែហើយ ជាមួយនឹងមុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ ពិសេសច្រមុះឡើងស្រួចតែម្ដង។ ងាកមក ចំណងស្នេហ៍អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ហេង គីមហៀងវិញ តាំងពីមុនពេលរៀបការ ក្រោយរៀបការ និងក្រោយមានកូន នៅតែរក្សាភាពល្អដដែល។
ការរក្សាបានចំណងស្នេហ៍ដ៏ល្អនេះ ដោយសារតែ លោក ហេង គីមហៀង ជាមនុស្សដឹងខុសចេះកែ, ទទួលស្គាល់កំហុសរបស់ខ្លួន, ចេះលួងលោមភរិយា ជាមួយនឹងការសន្យាធ្វើជាប្ដីល្អ, ឪពុកល្អ ជាខែលដ៏ល្អ ការពារប្រពន្ធកូន ខណៈអ្នកនាងLove Riya មាត់រឹងចិត្តទន់, សម្ដីពេលខ្លះអាក្រក់ តែចិត្តល្អ។
ក្រោយពីរួមរស់ជាមួយគ្នាកសាងគ្រួសារដ៏មានសុភមង្គលនោះ, នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក ហេង គីមហៀង បានបង្ហោះរូបថតជុំគ្រួសារជាច្រើនសន្លឹក រួមទាំងរូបថតស្ថិតក្នុងឯកសណ្ឋានជាប៉ូលិស ហើយពោលពាក្យថា «ពេជ្រកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប៉ូលីស #ប៉ាអាទែនប៉ាអាតន»៕