ប្រិយមិត្ត បានជ្រាបរួចមកហើយថា ស្នេហា របស់ លោក សុខ មេសា ហៅនាយចឺម ជាមួយអ្នកមេម៉ាយកូន១រូបស្រស់ សេង សុខឃីម បានដើរដល់ផ្លូវបំបែកហើយ ក្រោយពីខំសាងជាមួយគ្នាអស់រយៈពេលប្រមាណ១ឆ្នាំនោះ។
ចំពោះការបែកបាក់គ្នានេះ ត្រូវបានអ្នកនាង សេង សុឃីម បញ្ជាក់ថា នៅសុខៗគេចង់បែក ឃាត់គេមិនស្ដាប់ អ្នកនាង ក៏បណ្ដោយតែម្ដងទៅ។ តាមរយៈការបង្ហោះសារក្រោយៗទៀត ពេលបែកភ្លាមៗនោះ ឃើញថា អ្នកនាង សេង សុឃីម មិនដាច់អាល័យពីនាយចឺមនោះទេ ដោយសូម្បីតែកូនរបស់នាងក៏ធ្លាប់សួររកអតីតតារាកំប្លែងដ៏ល្បីរូបនេះដែរ។
ទោះយ៉ាងណា កាលនោះ អ្នកនាង នៅអាល័យចំពោះនាយចឺម ពិតមែន តែពេលនេះ អ្នកនាង សេង សុឃីម បានបញ្ជាក់ច្បាស់ៗហើយថា មិននៅអាល័យ, មិនស្រឡាញ់, មិននឹករលឹកអ្វីទៀតឡើយ ហើយក៏មិនចង់ដឹងចង់ឮរឿងពាក់ព័ន្ធនឹងអតីតសង្សារម្នាក់នេះទៀតនោះឡើយ។
ដោយឡែកក្នុងឆ្នាំថ្មីនេះទៀតសោត អ្នកនាង ថែមទាំងប្រកាសប្ដូរឈ្មោះរបស់ខ្លួនចេញថែមទាំងផង សូម្បីតែឈ្មោះទំព័រហ្វេសប៊ុករបស់អ្នកនាងក៏បានផ្លាស់ប្ដូររួចរាល់អស់ហើយដែរ។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាង សេង សុឃីម បានប្រកាសថា «នាងខ្ញុំសុំប្រកាសជាផ្លូវការថា នាងខ្ញុំដូរឈ្មោះពី សេង សុខឃីម មកឈ្មោះ សុខ ទីយ៉ា វិញ ចឹងសុំពុកម៉ែបងប្អូននិងfanនាងខ្ញុំទាំងអស់គ្នា បើសិនជួបខ្ញុំនៅខាងក្រៅ ហៅនាងខ្ញុំយ៉ា ព្រោះឈ្មោះចាស់វាមិនល្អ សុំអរគុណបងប្អូនទាំងអស់គ្នា»។
តាមរយៈនេះ អ្នកគាំទ្រ លើកឡើងថា «ទី យ៉ា ឈ្មោះ ពីរោះ សម និង រូបរាងបងណាស់ ឈ្មោះថ្មី ជូនពរ តាមថែរក្សាបង ឪ្យជួបតែសំណាងល្អ ហេងៗ, ចា៎ Idol ទីយ៉ា សូមអោយឈ្មោះថ្មីបងមានតែសេចក្តីសុខ មានការងារចូលច្រើនៗ មានលុយច្រើនៗនិងឆាប់ដល់គូណាldo, ស្រស់ស្អាតខ្លាំងណាស់បាទគួរឱ្យស្រឡាញ់។, ទីយ៉ា ពិរោះ មិនស្លូតមិនកាច, ចង់ធ្វើជាមនុស្សស្រីរឹងមាំដូចបងណាស់ តែខ្ញុំធ្វើអត់កើតសោះ»៕