គេនៅចាំបានថា តារាចម្រៀង វីរៈ និច្ច ដែលគេស្គាល់ថាជាក្មួយស្រីលោក ខាន់ ជេមស៍ បានបញ្ចប់ភាពនៅលីវ តាមរយៈការដឹកដៃលោក ខៀវ ពេជ្រ រៀបអាពាហ៍ពិពាហ៍ តាមប្រពៃណី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ។
មង្គលការតារាស្រីរូបនេះ ធ្វើឡើងតែ១០តុប៉ុណ្ណោះ ដើម្បីបង្ការការជួបជុំទ្រង់ទ្រាយធំពិបាកទប់ស្កាត់។ វីរៈនិច្ច ធ្លាប់បញ្ជាក់ថា ភ្ញៀវទាំងនោះគឺមានតែមិត្តភក្ដិជិតដិត និងក្រុមគ្រួសារទាំងសងខាង ហើយចំពោះអ្នកសិល្បៈរួមអាជីពវិញភាគច្រើនគឺមានតែតារារួមដំបូលសាន់ដេ ។
ក្រោយក្រាបផ្ទឹមបានមួយរយៈ អ្នកនាង ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានបង្ហឹបដំណឹងល្អដោយនាងទទួលបានកូនភ្លោះ។ តែជាអកុសលកូននោះ មិនបាននៅជាមួយនាងយូរឡើយ។ ទោះយ៉ាងណា ពេលនេះ នាងបានពពោះកូនទី២ហើយ។
បង្ហោះភ្ជាប់ជាមួយរូបថតដ៏ផ្អែមល្ហែមជាមួយស្វាមី នៅថ្ងៃទី៤ ខែមករា, វីរៈ និច្ច បានពោលពាក្យថា «បងថាបងយ៉ាងម៉េចក៏បាន អោយតែប្រពន្ធបងស្អាត បងធម្មតាៗបានហើយ អរគុណភ្ញៀងកិត្តិយសទាំងអស់គ្នាសម្រាប់ការចូលរួមយប់មិញ»។ ស៊េរផុសនេះចូលគណនីហ្វេសប៊ុករបស់ខ្លួន វីរៈនិច្ច បានលើកជាសំណួរថា «ពពោះ5ខែ បើមិនប្រាប់បងប្អូនមើលដឹងទេ ? »៕