ស្អាត​ហើយ​ពូកែ​ទៀត! ខួប​កំណើត​កូន​ស្រី​ ឧកញ៉ា ហេងឡុង, ច​ន ច័ន្ទ លក្ខិណា ពោល​ពាក្យ​ថា កូន​សម្លាញ់​ ម៉ាក់…

ប្រិយមិត្ត​មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នកនាង ច​ន ច័ន្ទ លក្ខិណា និង​ឧកញ៉ា ហេង ឡុង មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ជា​យូរ​មក​ហើយ តែ​មិនទាន់​ទទួល​ដំណឹង​ជុំវិញ​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​នៅឡើយ​ទេ។

ទោះ​មិន​ទាន់​រៀបការ​ក៏ពិតមែន តែ​ចំណង​ស្នេហ៍​របស់​ពួកគេ រក្សា​បាន​យូរអង្វែង​ជាង​អ្នក​បាន​រៀបការ​មួយ​ចំនួន​ទៅ​ទេ ជាពិសេស ពួកគេ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា យកចិត្តទុកដាក់​ចំពោះ​គ្នា មើល​ទៅ​ពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់។

អ្វី គួរ​ឲ្យ​កត់សម្គាល់​នោះ មុន​ស្រឡាញ់​គ្នា​ជាមួយ ឧកញ៉ា ហេង ឡុង, អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មាន​កូន​ស្រី​ម្នាក់ ជា​​​ដំណក់​ឈាម​រួមគ្នា​ជាមួយ​លោក​យុ​ត្ថា​រ៉ា ឆា​នី ​ មុននឹង​ពួកគេ​​​លែ..ងលះ​គ្នា​នោះ។ ដោយឡែក ឧកញ៉ា ហេង ឡុង មុន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នោះ រូបលោក​ក៏​មាន​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ដូចគ្នា។

បច្ចុប្បន្ន​កូនស្រី​របស់​ពួកគេ​ទាំង​២ មាន​វ័យ​ជាង​១០​ឆ្នាំ​ទៅ​ហើយ មើល​ទៅ​ពេញរូបពេញរាង​ស្ដូក​។ អ្វី​ដែល​គួរ​ឲ្យ​សរសើរ​នោះ ពួកគេ​ស្រឡាញ់​កូន​​ប្ដី-ប្រពន្ធមុន​​​ដូច​កូនបង្កើត​អញ្ចឹង ឧស្សាហ៍​ញុំា​អាហារ​ជាមួយគ្នា ដើរលេង​ជាមួយគ្នា ហើយ​រាល់​កម្មវិធី​ធំ​តូច​អ្វី​មាន តែងតែ​លេច​វត្តមាន​ជាមួយគ្នា មើល​ទៅ​ពិតជា​ចុះសម្រុង​គ្នា​ខ្លាំង​ណាស់។

ជាក់ស្ដែង នៅ​ថ្ងៃឆ្លងឆ្នាំពួកគេបានបង្ហាញវត្តមានជាមួយគ្នាមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។ បន្ថែមលើនេះនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតកូនស្រីរបស់លោក ហេង ឡុង ឈ្មោះ ហេង នុ​ត្តា នោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថត អមដោយសារជូនពរថា «Happy birthday កូនសម្លាញ់
ម៉ាក់​ជូនពរ​អោយកូនរៀនកាន់តែពូកែ និង មាន​អនាគតខ្ពស់​Love you Heng Nutha
04.01.2023»។

គួរបញ្ជាក់ថា ​កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ជា​ថ្ងៃ ដែល​ផលិតកម្ម​Galaxy Navatra លក់​សិទ្ធិ​សំឡេង បទ «Are You Ok?» បន្តទៅ​ឲ្យ​ផលិតកម្ម Ges Tos របស់​ចិន​នោះ គ្រប់គ្នា មានការ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ ចំពោះ កូនស្រី លោក ហេង ឡុង ដែល​បាន​ឡើង​ធ្វើ​សុន្ទរកថា ជា​ភាសា​ខ្មែរ និង​អង់គ្លេស តំណាង​ផលិតកម្ម Galaxy Navatra ឃើញថា មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្អាត​នោះទេ ថែមទាំង​និយាយបាន​ពីរោះ​គួរ​ឲ្យ​ចង់​ស្ដាប់​ថែមទៀត​ផង​៕

Related posts