ឡូយមែន! ម៉ាក់ល័ក្ខ ​បាន​យក​រថយន្ត ដែល​ទើប​នឹង​ទិញ​ថ្មីៗ​ មក​ដល់​ផ្ទះ​ហើយ ព្រម​ទាំង​​ លើក​ដៃ​សំពះ​បួងសួង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១​កន្លងទៅនេះ តារា​ទីក​តុ​ក​ដ៏​ល្បីឈ្មោះ ម៉ាក់​ល័​ក្ខ បាន​ចុះ​កុងត្រា​ការងារ​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ក្នុង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ​នោះ អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់ថា លុយ​ទាំងអស់នេះ មាន​ចំនួន​១០​ដុំ ហើយ​នេះ​គ្រាន់តែ​ជា មួយ​ផ្នែក​តូច នៃ​ការងារ​របស់​ស្រី​ល័​ក្ខ ជាមួយ​ខ្លួន​ប៉ុណ្ណោះ នៅ​មួយផ្នែកធំ​ទៀត នេះ​ជា​ចំណុច​ចាប់ផ្ដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​លុយ​ចំនួន​១០​ដុំ​នេះ អ្នកស្រី ទ្រី​ដា​ណា មិនបាន​បញ្ជាក់ថា មាន​ចំនួន​ប៉ុន្មាន​ក៏ពិតមែន តែ​យើង​អាច​ដឹងបាន តាមរយៈ​ការលើក​ជា​សំណួរ ក្រោម​វីដេអូ របស់ ស្រី​ល័​ក្ខ ក្នុង​ទីក​តុ​ក ថា «​គាត់​មិនមែន​សម្ដែង​ទេ កុងត្រា​ប៉ុន្មាន​ឆ្នាំ​ដែរ បាន​១០០.០០០$?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​នោះ ស្រី​ល័​ក្ខ បាន​បញ្ជាក់ថា «​មួយឆ្នាំ​. នេះ​ពាក់កណ្ដាល​ទេ​បង​»​។ បើ​ការបញ្ជាក់​របស់​ស្រី​ល័​ក្ខ ជាការ​ពិត មានន័យថា កុងត្រា​រយៈពេល​១​ឆ្នាំ គ្រាន់តែ​លុយ​ពាក់កណ្ដាល​នាង​ទទួលបាន​រហូតដល់​១០​ម៉ឺន​ដុល្លារ​។ ដូច្នេះ មួយឆ្នាំ តម្លៃ​ខ្លួន​រហូតដល់​ទៅ​២០​ម៉ឺន​ដុល្លារ​ឯណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ទទួលបាន​លុយ​ហើយ​នោះ នៅ​ថ្ងៃ​បន្ទាប់ ម៉ាក់​ល័​ក្ខ បានបង្ហាញ​រថយន្ត​ដ៏​ថ្មី​សន្លាង​របស់ខ្លួន​ម៉ាក Lexus NX300​ក្នុងតម្លៃ​រហូតដល់​ជាង​៧​ម៉ឺន​ដុល្លារ​ឯណោះ (៧ ៥០០០)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ទិញ​រួចមក ទីបំផុត​រថយន្ត​នេះ ត្រូវបាន​ម៉ាក់​ល័​ក្ខ យកមក​ដល់ផ្ទះ​ហើយ ជាមួយនឹង​ការ​និមន្ត​ព្រះសង្ឃ​មក​ធ្វើការ​ប្រោះព្រំ​រថយន្ត​ថ្មី​របស់ខ្លួន​ផងដែរ​។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ ប្រោះព្រំ​រថយន្ត​ថ្មី​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២១​នេះ ម៉ាក់​ល័​ក្ខ បានដាក់​Caption​យ៉ាងខ្លី​ថា «​សមាជិក​ថ្មី​ហេងៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ​ជាច្រើន បាន​ចូលរួម​អបអរសាទរ ​ជាមួយ​នឹង​ការ​ជូនពរ​ ហើយ​ជាការ​ឆ្លើយតប ម៉ាក់​ល័​ក្ខ បាន​លើកឡើងថា «​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​តែងតែ​លើកទឹកចិត្ត​ប្អូន​កន្លងមក​ប្អូន​អរគុណ​ណាស់​»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment