ភ្នំពេញ៖ ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងជើងចាស់មួយរូបដែលទ្រនំក្នុងផលិតកម្មរស្មីហង្សមាសនិង បានប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលច្រើនឆ្នាំមកហើយ បើគិតមកទល់នេះគឺមានរយៈពេលលើសពី២០ឆ្នាំមកហើយ។
ជាការពិតណាស់ ភាពជោគជ័យក្នុងវិស័យសិល្បៈប្រមាណជាជាង២០ឆ្នាំមកនេះ គឺបានមកពីការខិតខំប្រឹងប្រែងរួមទាំង សមត្ថភាព ទេពកោសល្យ រួមទាំងរូបរាងដ៏ស្រស់សង្ហា និងការតុបតែងខ្លួនតាមរបៀបប្លែក ប៉ុន្តែមានភាពទាក់ទាញរបស់លោកដែរ ដែលធ្វើឲ្យមហាជននៅតែបន្តការគាំទ្រលោកដល់សព្វថ្ងៃនេះ។
ដោយឡែក ប្រមាណជាប៉ុន្មាននាទីមុននេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់ តាមបែបស្ទាវជំនាន់សេរ៊ីចាស់ដោយតារាបរទេសមួយរូប បើមើលទៅគឺមានសម្លៀកបំពាក់ អាវក្នុងពណ៍ស និងអាវក្រៅក្រឡាការ៉ូ ខោខូវប៊យ រួមទាំងម៉ូតសក់រួញបែបអង្គាដី សរុបមកគឺពិតសង្ហាមានមន្តស្នេហ៍តែម្តង។
ចំណែកមហជនក៏បាននាំគ្នាពោលពាក្យសរសើរដល់ តារាចម្រៀង ណុប បាយ៉ារិទ្ធ ដែលប្តូរស្ទីលលេងខ្លួន ដែលមើលទៅប្លែកភ្នែក និងមិនឲ្យហ្វេនសាំភ្នែកសោះឡើយ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖