មហាជន បានជ្រាបរួចមកហើយថា នាយប្រុញ ជាក្មេងម្នាក់ ពូកែកំប្លែងស្ងួត ហើយវីដេអូ កំប្លែងរបស់រូបគេ ត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក, ទីកតុក និងយូធូប ធ្វើឲ្យគ្រប់គ្នាសើចសប្បាយ។ ប៉ុន្តែកន្លងមក គេមិនដឹងថា ជីវភាពរបស់នាយប្រុញបែបណានោះឡើយ។
លុះពេលគេដឹងថា ជីវភាពនាយប្រុញ មានភាពលំបាកហើយនោះ គេសង្កេតឃើញមហាជនមានការអាណិតអាសូរជាច្រើន រហូតសប្បុរសជនមួយចំនួន បានជួយនាយជាបន្តបន្ទាប់ ធ្វើឲ្យមានជីវភាពប្រសើរមួយកម្រិត។
ទន្ទឹមនឹងនេះ នាយប្រុញ ក៏មានឱកាសការងារជាបន្តបន្ទាប់ លេខមុខលេចមាត់កាន់តែខ្លាំង កែប្រែជីវភាពបានយ៉ាងលឿន ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយ ក៏សប្បាយចិត្តជំនួសដែរ ព្រោះពេលនេះ នាយប្រុញ ឆ្អឹងអណ្ដែតហើយ។
ជាក់ស្ដែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឧកញ៉ា សម្បត្តិ និងភរិយា បានផ្តល់កុងត្រាការសហការការងារពេញ១ឆ្នាំជាមួយ ក្រុមនាយប្រុញ ដើម្បីបង្កើតវីដេអូកំប្លែង សប្បាយៗ ប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ»។
លើសពីនេះទៀត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ នាយប្រុញ និងបងប្អូនរបស់នាយ មានឱកាសបានជួបលោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រី សម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ទៀតផង ពិតជារំភើបជំនួសនាយខ្លាំងណាស់។
បង្ហោះភ្ជាប់ជាមួយ រូបថតាច្រើនសន្លឹក លោកជំទាវវ ហ៊ុន ស៊ីណាត បានរៀបរាប់ថា «ថ្ងៃនេះចំសែនក្បាលទឹកក្មួយប្រុញនិងបងប្អូនគាត់មកលេងផ្ទះចង់ឃើញយាយចាស់ខ្ញុំនេះផ្ទាល់ថាធ្លាប់ស្គាល់តែតាម Facebookចំឡែកនាយប្រុញសម្លឹងមើលតែមុខយាយចាស់ខ្ញុំមិនដឹងថាក្នុងចិត្តគាត់គិតស្អីទេបានជាមើលរហូតអរគុណច្រើននាយប្រុញ សូមជូនពរក្មួយៗឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ប្រការ។ 22.8.2021»។
តាមរយៈនេះ មានការលើកឡើងថា «នាយព្រុញពិតជាសំណាងណាស់ដែលបានជួបជំទាវមីង បើខ្ញុំវិញមួយជីវិតនេះប្រហែលបានជួបផ្ទាល់ផង ហើយសូមបីតែគិត, គិតថាមានសំណាងហើយបានជួបយាយចិត្តបុណ្យ, រហែលគ្មានវាសនាដូចបងប្រុញ ទេ,
ពិតជាមហាសំណាងរបស់នាយប្រុញ. និង. បងប្អូនខ្លាំងណាស់ដែលមានវាសនាបានឃើញ. និង. បានសណ្តាប់នៅសំលេងរបស់អ្នកម៉ែមនុស្សធម៌. ខ្ញុំគោរពនិងស្រលាញ់នូវគ្រប់រូបភាពរបស់អ្នកម៉ែខ្លាំងណាស់, រឿងអីនាយប្រុញមិនសម្លឹងបើលោកជំទាវអ៊ំសម្រស់ក្មេងជាងវ័យចឹង»៕