រាជធានីភ្នំពេញ៖ បើគិតមកទល់នឹងបច្ចុប្បន្ន កូនស្រីបណ្ដូលចិត្តរបស់តារាសម្ដែង ភិន សុដាលីស ដែលជាតំណក់ឈាមរួមគ្នាជាមួយអតីតស្វាមីលោក ប៉ែន ចំរ៉ុង មានវ័យប្រមាណ៥ឆ្នាំទៅហើយ ពោលគឺលូតលាស់ធំធាត់ឡើងព្រមដោយសម្រស់ស្រស់ស្អាតមិនចាញ់អ្នកម្ដាយឡើយ។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បើទោះបីជាកូនស្រីបណ្ដូលចិត្តកាន់តែធំហើយក្ដី តែគេក្រឡែកឃើញថាអ្នកមេម៉ាយសាច់ចាំ ភិន សុដាលីស នៅតែរក្សាបានសម្រស់ស្អាតគង់វង្សមិនធម្មតាឡើយ ពោល ទាំងស្បែកមុខ នឹងដងខ្លួនគឺសរម៉ដ្ឋរលោង ជាពិសេសការតុបតែងខ្លួនយ៉ាងស៊ីវិល័យ បូករួមជាមួយរាងកាយនៅតែស្រឡូនស្អាត ដែលធ្វើឱ្យនាងនៅតែមានភាពទាក់ទាញមិនធម្មតាឡើយ។
ជាក់ស្ដែង មុននេះកូនស្រីបណ្ដូលចិត្តរបស់ម្ចាស់ផលិតកម្មមហាហង្សលោក អ៊ិន សុភិន រូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ស្ថិតក្នុងទឹកមុខស្រស់ថ្លា ញញឹមយ៉ាងស្រស់ស្អាតរាយមន្តស្នេហ៍ទាក់ចិត្តអ្នកគាំទ្រ ជាពិសេសឆក់យកការសរសើរមិនដាច់ពីមាត់ឡើយក្រោយនាងប្ដូរពណ៌សក់ថ្មី ដែលជួយលើកសម្រស់អ្នកមេម៉ាយរូបនេះឱ្យក្មេងជាងវ័យជិត១០ឆ្នាំឯណោះ រហូតមានអ្នកលេងបណ្ដាញសង្គមទ្រាំមិនបានដល់ថ្នាក់ខមិនបង្ហាញចិត្តស្រឡាញ់ដូច្នេះថា«ស្អាតណាស់មានអ្នកមានគេលួចស្រលាញ់នៅនឹង»៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖